• 2019-05-12 03:16:38
  • ប្រដាល់

ក្ដៅ​ៗ ​Manny Pacquiao ​នឹង​ប៉ះ​កីឡាករ​មិន​ដែល​ចាញ់​របស់​អាមេរិក​ខែ​កក្កដា​

  • 2019-05-12 03:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 736

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​នឹង​ប៉ះ​កីឡាករ Keith Thurman ​នៅ​ថ្ងៃ​ទី​២០​ខែ​កក្កដា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ការ​បង្ហោះ​របស់ Pacman ​ផ្ទាល់។

កីឡាករ​វ័យ​៤០​ឆ្នាំ​របស់​ហ្វីលីពីន ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​បើ​ទោះ​ជា​អាយុ​ច្រើន​ហើយ​ក្ដី។ ​រឿង Pacman ​ប៉ះ​ជាមួយ​កីឡាករ​អាមេរិក​ខាង​លើ​នេះ ​នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវ​ការ​ពី​ស្ថាប័ន​ណា​ឡើយ ​ប៉ុន្តែ​សាមី​ខ្លួន​ជា​អ្នក​បញ្ចេញ​ដោយ​ខ្លួន​ឯង។

សម្រាប់ ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​អាស៊ី​ខាង​លើ ប្រិយមិត្ត​ប្រហែល​ស្គាល់​ច្បាស់​ពី​ទឹក​ចិត្ត​ប្រយុទ្ធ​របស់​គេ​ហើយ។ ខណៈ​ដែល​កីឡាករ​ Keith Thurman ​វិញ ជា​អ្នក​ប្រដាល់​អាមេរិក ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។ ​ការ​ប្រកួត​២៩​ប្រកួត​កន្លង​មក ​រូបគេ​ឈ្នះ​ដោយ​ផ្ដួល​ដៃ​គូ​ប្រកួត​២២​លើក៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់