• 2019-05-12 02:20:00
  • បាល់ទាត់

បញ្ជី​កីឡាករ​៣​នាក់​​នឹង​ចេញ ជំនួស​វិញ​ដោយ​កីឡាករ​ថ្មី៣​នាក់​​ក្រោយ​វិបត្តិ​នៅ Barca

  • 2019-05-12 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ចេញ​ពី​ ក្របខ័ណ្ឌ Champions League របស់​ Barcelona បាន​ធ្វើ​ឲ្យ​​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​​ចាប់​ផ្តើម​គិតគូរ​ពី​រដូវ​កាល​ក្រោយ​រួច​ជា​ស្រេច ថា​នឹង​ត្រូវ​ជម្រុះ​កីឡាករ​៣​នាក់​ចេញ ដើម្បី​​បន្ថែម​កីឡាករ​ថ្មី​៣​នាក់​វិញ។

យោង​តាម​វេបសាយ​ Sport កីឡាករ Philippe Coutinho, Samuel Umtiti និង Ivan Rakitic ពេលវេលា​របស់​​ពួកគេ​ទំនង​ជា​នឹង​ដល់​​ទី​បញ្ចប់​​ហើយ​ជាមួយ Barcelona។

កីឡាករ​ប្រេស៊ីល មិន​បាន​បង្ហាញ​ភាព​លេចធ្លោ​ឲ្យ​សម​នឹង​តម្លៃ​ខ្លួន ១៨០​លាន​ ដុល្លារ​​ដែល​ Barca បាន​ទិញ​ពី Liverpool សោះ។ Coutinho ពិបាក​សូម្បី​ជាប់​ជម្រើស​ដំបូង​​សម្រាប់​ក្លឹប​កាតាឡាន់ ហើយ​ក្លឹប​អាច​នឹង​លក់​ចេញ​នៅ​រដូវ​ក្តៅ​នេះ។

Matthijs de Ligt វ័យ​១៩​ឆ្នាំ​ ប្រធាន​ក្រុម​របស់​ក្លឹប​ Ajax

ប៉ុន្តែ​កីឡាករ​បារាំង​គឺ​ជា​ករណី​ដោយ​ឡែក។ Umtiti លេង​បាន​យ៉ាង​ល្អ​​កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​ខ្សែ​ការពារ​រូប​នេះ​ជួប​បញ្ហា​របួស​រ៉ាំរ៉ៃ​នៅ​រដូវ​កាល​នេះ​ ហើយ​បង្ហាញ​ខ្លួន​បាន​តែ​១៤​ប្រកួត​ប៉ុណ្ណោះ។ ភារកិច្ច​ភាគ​ច្រើន​ ធ្លាក់​ទៅ​លើ​ Clement Lenglet ហើយ​ឱកាស​របស់​តារា​វ័យ​២៥​ឆ្នាំ​រូប​នេះ​កាន់​តែ​បាត់បង់​ស្រប​ពេល​ដែល​​ក្លឹប​កំពុង​តាម​ប្រមាញ់ Matthijs de Ligt វ័យ​១៩​ឆ្នាំ​ពី Ajax។

ចំពោះ​កីឡាករ​ក្រូអាត ត្រូវ​បាន​គេ​រាយការណ៍​ថា Barcelona គ្រោង​នឹង​ដាក់​លក់​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​នេះ​ដែរ ខណៈ​ដែល​ក្លឹប​រហស្សនាម​អ្នក​មាន​បុណ្យ ក៏​កំពុង​ចាប់​អារម្មណ៍​​ខ្សែ​បម្រើ Frenkie de Jong វ័យ​២១​ឆ្នាំ របស់ Ajax ម្នាក់​ទៀត​​ដើម្បី​ជំនួស​តំណែង Rakitic។

Frenkie de Jong ​ខ្សែ​បម្រើវ័យ​២១​ឆ្នាំ របស់ Ajax

Antoine Griezmann នៅ​តែ​ជា​គោលដៅ​សម្រាប់​ Barcelona បន្ទាប់​ពី​​ពួកគេ​​បរាជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ​បារាំង​​មក​កាន់​ទឹកដី Camp Nou កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Sport English ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់