• 2019-05-11 04:30:50
  • កីឡា​ផ្សេង​ៗ

ពហុកីឡដ្ឋានត្រៀមស៊ីហ្គេមឈានដល់បញ្ចប់គ្រឿងដង្គុំសំខាន់ៗហើយ​

  • 2019-05-11 04:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​​សាង​សង​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ ឬ​ Sea Games ឆ្នាំ​២០២៣​នៅ​ប្រទេស​កម្ពុជា​ឈាន​ដល់​បញ្ចប់​ការ​​គ្រឿង​ដង្គុំ​សំខាន់​ៗ​ហើយ។ នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

រូបភាព​កាល​ពី​ខែមករា ឆ្នាំ​២០១៩

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​នឹង​រៀប​ចំ​ពិធី​អបអរសាទរ​នៃ​ការ​បញ្ចប់​​គ្រឿង​ដង្គុំ​សំខាន់​ៗ​​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ បន្ទាប់​ពី​​បាន​​រៀប​ចំ​​ពិធី​ដាក់​កៅអី​អង្គុយ​​កាល​​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ។

រូបភាព​ពី​លើ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ (Main Stadium)​ដែល​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​​អាច​ផ្ទុក​មនុស្ស​​បាន​ដល់​​៦ម៉ឺន​នាក់​ឯ​ណោះ​។ លក្ខណៈ​ពិសេស​​គឺ​​បើ​មាន​ករណី​ចាំបាច់​ណា​មួយ​នោះ​ ពហុកីឡដ្ឋាន​នេះ​អាច​ជម្លៀស​អ្នក​ចូលរួម​ទាំង​នោះ​ត្រឹម​រយៈ​ខ្លី​៧​នាទី​ប៉ុណ្ណោះ។​

រូបភាព​កាល​ពី​ខែមករា ឆ្នាំ​២០១៩

ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ជា​ដំណាក់​កាល​​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១​ដែល​មាន​ទី​លាន​ហែល​ទឹក​ និង​ទី​លាន​កីឡា​ក្នុង​សាល​​ ព្រម​ទាំង​អគារ​ស្នាក់​នៅ​របស់​កីឡាករ​ កីឡា​ការិនី​ដែល​បាន​កសាង​រួច​កាល​ពី​ឆ្នាំ​២០១៧។ តាម​ការ​គ្រោង​ទុក​​ការ​កសាង​ដំណាក់​កាល​ទី​២​នេះ​នឹង​ប្រើ​ពេល​​៣​ឆ្នាំ​កន្លះ​ទើប​រួច​រាល់​ជា​ស្ថាពរ៕

រូបភាព​កាល​ពី​ខែមករា ឆ្នាំ​២០១៩

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់