• 2019-05-10 12:47:55
  • បាល់ទាត់

Sterling យល់​យ៉ាង​ម៉េច​ដែរ​ពេល​ Liverpool ឡើង​វគ្គ Final នៃ UCL?

  • 2019-05-10 12:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling បាន​លើកឡើង​ក្នុង​ពេល​ទទួល​ពាន​Football Writers' Association Footballer of the Year award ថា​​ រូប​គេ​ក៏​សប្បាយចិត្ត​ ហើយ​រូប​គេ​ក៏​បាន​ហ៊ោ​ដែរ​ ពេល​ Liverpool យក​ឈ្នះ Barcelona ហើយ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ Liverpool ណាស់។ ខ្ញុំ​ក៏​បាន​ហ៊ោ​ដែរ។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​ជឿ​ខ្ញុំ​ទេ​ តែ​វា​ជា​ការ​ពិត " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា៖ " ពេល​បាន​ឃើញ​ពួក Liverpool ដូច​ជា Hendo (Jordan Henderson) និង​ Trent (Alexander-Arnold) បាន​ឡើង​ Final (នៃ UEFA Champions League) ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Liverpool នឹង​ជួប​ Tottenham Hotspur នៅ​កីឡដ្ឋាន​របស់​ Atletico Madrid ក្នុង​ប្រទេស​អេស្ប៉ាញ វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០១ ខែ​មិថុនា៕

អាន​បន្ត​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់