• 2019-05-10 01:21:33
  • ព័ត៌មាន

Arsenal លេង​ Valencia ធ្ងន់​ដៃ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa

  • 2019-05-10 01:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 45

ចន្លោះមិនឃើញ

Arsenal ដែល​ឈ្នះ​ Valencia ៣-១ នៅ​ជើង​ទី​មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League នោះ​ បាន​បន្ត​បំបាក់​ម្ចាស់​ផ្ទះ​ ៤-២ បន្ថែម​ទៀត​​សរុប​ទាំង​ពីរ​ជើង​គឺ​ ៧​-៣។​

ខ្សែ​ប្រយុទ្ធ​ Aubameyang គឺ​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​បង្ក​ព្យុះ​ភ្លៀង​នៅ​ទឹកដី​អេស្ប៉ាញ​កាល​ពី​យប់​មិញ​ដោយ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ ខណៈ ​Lacazette រក​បាន​១​គ្រាប់​ដែរ។​ Valencia ទោះ​មិន​​អាច​យក​ឈ្នះ​ការ​ប្រកួត​បាន តែ​ពួកគេ​រក​បាន​២​គ្រាប់​ដែរ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​ស៊ុត​បញ្ចូលទី​ដោយ​ Gameiro២គ្រាប់។​

Arsenal នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​មក​ពី​ Premier League ដូចគ្នា​គឺ​​ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ថ្ងៃ​ទី​២៩ ឧសភា នៅ​ទីក្រុង​ Baku ប្រទេស​អាហ្សាក់បាហ្សង់​ ពោល​គឺ​៤​ថ្ងៃ​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រវាង​ Liverpool និង​ Tottenham៕

អត្ថបទ៖ រ័ត្ន

មតិយោបល់