• 2019-05-09 04:53:05
  • បាល់ទាត់

ក្ដៅ​ៗ ​Barcelona បង្ហើបឈ្មោះអ្នកចាត់ការ៣នាក់ ​ជំនួស​លោក Valverde ​ហើយ​

  • 2019-05-09 04:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​កំពុង​សម្លឹង​មើល​អ្នក​ចាត់ការ​ថ្មី ដើម្បី​ជំនួស​តំណែង​លោក Valverde ​ហើយ ​ក្រោយ​ពី​បរាជ័យ​ធ្ងន់​ក ​និយាយ​មិន​ចេញ ​ក្រោម​ថ្វី​ជើង Liverpool ។

២​ឆ្នាំ​ជាប់​គ្នា ​លោក Valverde ​បាន​ដឹក​នាំ​ក្រុម Barcelona ​ធ្វើ​បាន​ល្អ​នៅ​ជើង​ទី​១ ប៉ុន្តែ​បរាជ័យ​ធ្ងន់​ក​វិញ​នៅ​ជើង​ទី​២ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។ កត្ដា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ដោយ​សូម្បី​កីឡាករ​ក្នុង​ក្រុម​ផ្ទាល់​ក៏​អាក់​អន់​ចិត្ត​ផង​ដែរ សម្រាប់​ទម្រង់​លេង​នេះ។ ជាក់​ស្ដែង ​ក្រោយ​ពី​ចាញ់ Liverpool ​៤-០ ​ក្រៅ​ដី​នោះ​មក ​តំណែង​របស់​លោក Valverde ​កំពុង​រង្គោះរង្គើ​ហើយ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្រុម Barcelona ​កំពុង​សម្លឹង​មើល​អ្នក​ចាត់ការ​ថ្មី​ហើយ។ ក្នុង​នោះ​មាន​លោក Erik ten Hag អ្នក​ចាត់ការ​ក្រុម Ajax ​លោក Laurent Blanc ​អតីត​អ្នក​ចាត់ការ PSG ​និង​លោក Quique Setién ​អ្នក​ចាត់ការ​ក្រុម Real Betis ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់