• 2019-05-09 04:21:27
  • កីឡា​ផ្សេង​ៗ

ក្រសួង​អប់រំ​ប្រកាស​ទទួល​ស្គាល់​ សហព័ន្ធ​ Esport កម្ពុជា​ជា​ផ្លូវ​ការ​ហើយ​

  • 2019-05-09 04:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1066

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​​ប្រកាស​ទទួល​ស្គាល់​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​ជា​ផ្លូវ​ការ​សម្រាប់​អាណត្តិ​ទី​២​ ឆ្នាំ​២០១៨-២០២២​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លេខ​៥៨៥​ ចុះ​ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ។

ឯកឧត្តម ជា​ ច័ន្ទបរិបូណ៌ ប្រធាន​
លោក ជី សិលា អនុប្រធាន
លោក លន់ សាមឌី អគ្គលេខាធិការ
លោក វ៉ាន់ សំបូរ និង​លោក ជាន ចាន់រ៉ា​

ការ​ប្រកាស​ទទួល​ស្គាល់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​​នេះ ស្រប​ពេល​​ដែល​កីឡា​សម័យ​ទំនើប​ Esports កំពុង​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​តំបន់​ និង​ពិភព​លោក។ ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ទាំង​តំបន់​ និង​កម្រិត​ពិភព​លោក​ក៏​គ្រោង​ដាក់​ប្រភេទ​កីឡា​អេឡិចត្រូនិក​នេះ​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​។ ជា​ពិសេស​កីឡា​ស៊ីហ្គេម​ ​ចុង​ឆ្នាំ​​២០១៩​នេះ​ នៅ​ប្រទេស​ហ្វីលីពីន​​ក៏​មាន​កីឡា​​ Esports ចូល​រួម​ប្រកួត​ប្រជែង​ដែរ។

សូម​បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ចុង​ឆ្នាំ​២០១៤​​ដែល​​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ប៉ុន្តែ​​ទើប​ចូល​អាណត្តិ​ទី​២​នេះ​​ទើប​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ៕

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
ទិដ្ឋភាព​ប្រកួត​ Esports អន្តរជាតិ
សកម្មភាព​រៀប​ចំ​ការ​ប្រកួត​នៅ​កម្ពុជា​
កីឡា Esport កម្ពុជា​ឈ្នះ​ពាន​អន្តរជាតិ​ MATIC ឆ្នាំ​​២០១៩
កីឡា Esport កម្ពុជា​ឈ្នះ​ពាន​អន្តរជាតិ MATIC ​ឆ្នាំ​​២០១៥

​ ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់