• 2019-05-09 01:11:46
  • ព័ត៌មាន

Spurs វាយ​បក​យ៉ាងឃោរឃៅទម្លាក់​ Ajax ទៅ​ជួប​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-05-09 01:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur ទី​បំផុត​បាន​ក្លាយ​ជា​ក្រុម​អង់គ្លេស​ទីពីរ​ដែល​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ឆ្នាំ​២០១៩​បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ Ajax ដោយ​លទ្ធផល​ ២-៣។

កាល​ពី​ជើង​ទី​មួយ​ ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​បាន​ចាញ់​ Ajax នៅ​ដី​ខ្លួន​ឯង​ ១-០ ហើយ​យប់​មិញ​នៅ​ទឹកដី​ហូឡង់​ពួកគេ​បាន​រង​សម្ពាធ​២​គ្រាប់​បន្ថែម​បន្ទាប់​ពី​ de Ligt និង​ Ziyech បើក​ការ​នាំ​មុខ​ឲ្យ​ម្ចាស់​ផ្ទះ​មុន​នៅ​នាទី​ ទី​៥ និង​៣៥។​

យ៉ាង​ណា​ក្រុម​ភ្ញៀវ​មក​ពី​អង់គ្លេស​មិន​បាន​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ទេ​ ពោល​គឺ​បាន​សង​៣​គ្រាប់​វិញ​ដោយ​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Lucas Moura ទាំង​៣​គ្រាប់​នៅ​នាទី​ ៥៥, ៥៩ និង​៩០+៥។​​ លទ្ធផល​ទាំង​ពីរ​ជើង​ ៣-៣ តែ​ Spurs ឡើង​ដោយ​សារ​ចំណេញ​គ្រាប់​ក្រៅ​ដី​ច្រើន​ជាង។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ Tottenham និង​ Liverpool នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​ នៅ​កីឡដ្ឋាន​ក្រុម​ Atletico Madrid ប្រទេស​អេស្ប៉ាញ៕

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់