• 2019-05-08 07:31:21
  • បាល់ទាត់

២​ឆ្នាំ​ជាប់​គ្នា ​ស៊ី​គេ​មុន​​ចុង​ក្រោយ​ធ្លាក់ ​Messi ​ប្រាប់​១​ឃ្លា​​ឈឺ​ចាប់​ទៅ Valverde

  • 2019-05-08 07:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Barcelona ​២​ឆ្នាំ​ជាប់​គ្នា​ហើយ ដែល​ធ្វើ​បាន​ល្អ​នៅ​ជើង​ទី​១ ​ដោយ​អាច​ស៊ី​គេ​បាន​ច្រើន​គ្រាប់​ក្នុង​ដី ប៉ុន្តែ​ទៅ​លេង​ក្រៅ​ដី​វិញ ​ទក់​របស់​គេ ​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ដដែល។

ជាក់​ស្ដែង​នៅ​រដូវ​កាល​មុន ឈ្នះ Roma ​៤-១ ​នៅ​ទឹក​ដី Camp Nou ​ប៉ុន្តែ​ជើង​ទី​២ ​លេង​នៅ​អ៊ីតាលី​វិញ ​ត្រូវ Roma ​ស៊ី ៣-០ ​វិញ ​ធ្លាក់​ចេញ​ពី UCL ​ដោយ​ខក​ចិត្ត។ ដោយ​ឡែក​នៅ​រដូវ​កាល​នេះ​វិញ ​ពួកគេ​បាន​ជាន់​ដាន​ចាស់​ទៀត​ហើយ ពោល​គឺ ​ឈ្នះ Liverpool ​ក្នុង​ដី ៣-០ ​ប៉ុន្តែ​ក្រៅ​ដី​បែរ​ជា​ភ្លាត់​ឱ្យ​ហង្ស​ក្រហម ​ឈ្នះ​វិញ ៤-០ ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។

លទ្ធផល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​២​រដូវ​កាល​មក​នេះ ​ក្រុម Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Valverde ​ធ្វើ​មិន​បាន​ល្អ​ទេ​ក្រៅ​ដី បើ​ទោះ​ជា​ឈ្នះ​គេ​ច្រើន​គ្រាប់​យ៉ាង​ណា ​ក៏​នៅ​តែ​បរាជ័យ​វិញ​ដដែល។ កត្តា​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង ​ត្បិត​អី​រដូវ​កាល​នេះ​ពួកគេ​យក​ពាន​បាន​ក្នុង​ស្រុក​យ៉ាង​ស្រួល​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា UCL ​វិញ ​មាន​ឱកាស​តែ​ភ្លាត់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។

​បើ​យោង​តាម​កាសែត Marca ​របស់​អេស្ប៉ាញ ​បាន​ចុះ​ផ្សាយ​ថា Messi ​បាន​ផ្ញើ​សារ​ខ្លី​មួយ​ទៅ​កាន់​អ្នក​ចាត់ការ​របស់​ខ្លួន។ រូបគេ​បាន​ចាត់​ទុក​ថា​ការ​ធ្លាក់​ចេញ​របស់ Barcelona ​ដោយសារ​តែ​លេង​មិន​ល្អ​នៅ​ក្រៅ​ដី​នេះ​ទល់ Liverpool ​គឺ​ជា​ការ​បរាជ័យ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ​តែ​ម្ដង។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ដើម្បី​បំភ្លេច​ការ​បរាជ័យ​បែប​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់