• 2019-05-07 23:30:00
  • ប្រដាល់

ទួនប៉េ​ និយាយ​យ៉ាង​ណា​រវាង​ សុខ​ ធី​ និង​ Rodtang​ ក្នុង​កម្មវិធី​ ONE?

  • 2019-05-07 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​ចប់​ទេ​រឿង​អ្នក​ប្រដាល់​ ទួនប៉េ​ នោះទេ ប៉ុន្តែ​មិន​មែន​ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​របស់គេ​​ជា​មួយ​ សូត្រ ប៊ុនធី នោះ​ឡើយ​ គឺ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ប៉ះ​គ្នា​រវាង​ សុខ​ ធី​ និង​កីឡាករ​ជួរ​មុខ​របស់​ថៃ​ Rodtang​ នៅ​ថ្ងៃទី១០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ កម្មវិធី​ One Championship។​

ទួនប៉េ កាល​ឈ្នះ សូត្រ​ ប៊ុនធី​

អ្នក​​ប្រដាល់​មក​ពី​ខេត្ត​បុរីរាំ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រហែល​៥ឆ្នាំ​មុន​ខ្លួន​ក៏​ធ្លាប់​ប្រកួត​ជា​មួយ​ Rodtang​ ដែរ​ប៉ុន្តែ​លទ្ធផល​ចាញ់​ពិន្ទុ។​ បើ​និយាយ​ពី​សមត្ថភាព​ Rodtang​ វិញ​ ទួនប៉េ​ លើក​ឡើង​ថា​កីឡាករ​ថៃ​រូប​នេះ​ គឺ​ល្អ​គ្រប់​ស្នៀត​ទាំង​អស់​ កម្លាំង​ កែង​ ជង្គង់​ ទាត់​ និង​ចិត្ត​ក៏​មុត​ថែម​ទៀត​ផង។​

កីឡាករថៃ Rodtang(ហ្គង់ខៀវ)

ងាក​មក​និយាយ​ពី​ សុខ​ ធី​ ឬ​ស្រុក​ថៃ​ហៅ​ថា​ កាកា​ នេះ​វិញ​ ម្ចាស់​ពាន​រង្វាន់​ ISI​ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ខាង​លើ​នេះ​ យល់​ឃើញ​ថា​ នៅ​ខ្ចី​ជាង​ Rodtang​ ទាំង​រាងកាយ​ និង​ស្នៀត​ប្រយុទ្ធ។​ ទួនប៉េ​ បញ្ជាក់​ទៀត​ថា​ បើ​ សុខ​ ធី​ ខំប្រឹង​ប្រែង​ហ្វឹកហាត់​គឺ​អាច​ទប់ទល់​ ឬ​ប្រកួត​បាន​ ដាច់​ខាតត្រូវ​តែ​ហាត់​ឲ្យ​ខ្លាំង។​ អ្នក​ប្រដាល់​និយាយ​ខ្មែរ​បាន​បន្តិចបន្តួច​រូប​នេះ​ មិន​ហ៊ាន​និយាយ​ថា​ Rodtang​ អាច​វ៉ៃ​ សុខ​ ធី​ ឲ្យ​សន្លប់​នោះ​ឡើយ​ ព្រោះ​ប្រដាល់​ភ្លាត់​គឺ​ចាញ់​។​ ប៉ុន្តែ​ភាគរយ​រវាង​អ្នក​ទាំង​ពីរ​ គឺ​ Rodtang​ សង្ឃឹម​ច្រើន​ជាង។​

កីឡាករ សុខ​ ធី

បច្ចុប្បន្ន​នេះ​ សុខ​ ធី​ និង​លោក​គ្រូ​ សាន់​ សៅយ៉ាន់​ រួម​និង​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ កំពុង​នៅ​ឯ​ប្រទេស​ថៃ​ហើយ​ ដើម្បី​ចូល​រួម​ការ​ប្រកួត​នៅ​សង្វៀន​ One Championship​ នា​ថ្ងៃ​ទី១០​ ឧសភា​ ២០១៩​ ខាង​មុខ​នេះ។​ សុខ​ ធី​ និង​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​របស់​ថៃ​ Rodtang​ លើ​ប្រភេទ​ទម្ងន់​ Flyweight(៥៦,៨ - ៦១,២​គីឡូក្រាម)៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់