• 2019-05-07 06:58:31
  • កីឡា​ផ្សេង​ៗ

Special Olympics​ កម្ពុជា​ ប្រគល់​ថវិកា​ជាង​២រយ​លាន​ដល់​អត្តពលិក​ថ្ងៃ​ធ្វើ​មហាសន្និបាត​ព្រឹកមិញ​

  • 2019-05-07 06:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសន្និបាត​ព្រឹកមិញ​​ គណៈកម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា​ បាន​ប្រគល់​ប្រាក់​រង្វាន់​ ២២៥​លាន​រៀល​ ដល់​កីឡាករ​ កីឡា​ការិនី​ រួម​និង​គ្រូ​បង្វឹក​ ដែល​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​​ស្ប៉េស្យាល់​អូឡាំពិក​អនុ​តំបន់​មេគង្គ​លើក​ទី៦​ និង​លើក​ទី៧​ កន្លង​ទៅ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

កីឡាករ​ កីឡា​ការិនី​ អាណាព្យាបាល​ គ្រូ​បង្វឹក​ ប្រធាន​ប្រតិភូ​ អនុ​ប្រធាន​ប្រតិភូ​ សរុប​ទាំង​អស់​មាន​ចំនួន​៣១​រូប​ ពួកគេ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ទៅ​តាម​កម្រិត​មេដាយ​ដែល​ឈ្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​ពីរ​លើក​ខាង​លើ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ឃ្លាំង​ ចន្ធូ​ អគ្គ​លេខាធិការ​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​វាយ​តម្លៃ​លទ្ធផលការងារឆ្នាំចាស់ ២០១៨កន្លងទៅ​នេះ​ គណៈកម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា ​គឺ​ធ្វើ​បាន​តាម​ផែនការ​គ្រោង​ទុក​បានល្អដូច​ជា​ការ​បណ្ដុះបណ្ដាល​ និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នានា។​ ទន្ទឹម​និង​នេះ​ក៏​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែរ​ ដូច​ជា​ពុំ​ទាន់​បាន​ពង្រីក​អនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ បន្ថែម​តាម​ការ​អនុ​គណៈកម្មាធិការ​ខេត្ត​មួយ​ចំនួន​ពុំ​ទាន់​មាន​សកម្មភាព។​

អគ្គ​លេខាធិការ​រូប​នេះ​ក៏​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩​ រួមមាន៖​

  • ការងារ​រដ្ឋបាល​

  • ការ​ប្រជុំ​ និង​មហាសន្និបាត​

  • ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​

  • ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ និង​ចូលរួម​នានា​

កម្មវិធី​មហាសន្និបាត​បូកសរុបការងារឆ្នាំ ២០១៨ របស់គណៈកម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា​ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់