• 2019-05-07 01:59:34
  • ព័ត៌មាន

គ្រូបង្វឹកស្រែក​​ថា កុំ​ស៊ុត​ៗ តែ​ Kompany មិន​ស្ដាប់​ទើប​ជួយ​ក្រុម​ឲ្យ​ឈ្នះ​

  • 2019-05-07 01:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 203

ចន្លោះមិនឃើញ

Manchester City មាន​សង្ឃឹម​លើក​ពាន​ Premier League សឹង​តែ​៩០%​ទៅ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ Leicester City ដោយ​លទ្ធផល​ ១​ទល់​នឹង​០។

ជ័យ​ជម្នះ​របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក​បាន​មក​ពី​បាល់​ពី​ចម្ងាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ប្រធាន​ក្រុម​ Vincent Kompany នៅ​នាទី​៧០​ ហើយ​វា​បាន​​នាំ​៣​ពិន្ទុ​ដល់​ក្រុម​ និង​ធ្វើ​ឲ្យ​ City ឡើង​ទៅ​​កាន់​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស។​​

យ៉ាង​ណា​ក្នុង​ស្ថានការណ៍​ពេល​នោះ​ Kompany ត្រូវ​អ្នក​ចាត់​ការ​ Pep Guardiola ស្រែក​ហាម​មិន​ឲ្យ​រូប​គេ​ស៊ុត​នោះ​ទេ​ដោយ​សារ​ខ្លាច​បាត់បង់​ឱកាស​ល្អ​ណា​មួយ​បាល់​នោះ​ឆ្ងាយ​ផង។​ ប៉ុន្តែ​ដោយ​សារ​ជឿជាក់​លើ​ខ្លួន​ឯង​ទើប​កីឡាករ​សញ្ជាតិ​បែលហ្សិក​មិន​ស្ដាប់​នរណា​ទាំង​អស់​ និង​សម្រេច​ចិត្ត​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច។

"ខ្ញុំ​បាន​ស្រែក​ថា​ កុំ​ស៊ុត​ Vinnie កុំ​ស៊ុត។​ សំណាង​ដែល​គេ​មិន​ស្ដាប់​បម្រាម​របស់​ខ្ញុំ​នៅ​ពេល​នោះ"។​ Pep និយាយ​ដូច្នេះ។​ គួរ​បញ្ជាក់​ថា​១​គ្រាប់​យប់​មិញ​គឺ​ជា​​ការ​ស៊ុត​​បាល់​ក្រៅ​ប្រអប់​លើក​ដំបូង​របស់​ Kompany ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់