• 2019-05-06 02:55:17
  • ប្រដាល់

វគ្គ​ផ្ដាច់ព្រ័ត្រ​ ទួនប៉េ​ លេង​ សូត្រ​ ប៊ុនធី​ ចាស់​ដៃ​យក​លុយ​៦ពាន់​ទៅ​ស្រុក​ថៃ​

  • 2019-05-06 02:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ​ ទួនប៉េ​ លេង​ សូត្រ​ ប៊ុនធី​ ចាស់​ដៃ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​នេះ​ មិន​ត្រឹម​ចាញ់​ពាន​រង្វាន់នោះ​ទេ​ ថែម​ទាំង​បែក​ក្បាល​ដេរ​មិន​ចេះ​តិចថ្នេរ​ឡើយ​នៅ​សង្វៀន​ CNC។​

សូត្រ​ ប៊ុនធី ក្រហម

អ្នក​ប្រដាល់​លេង​កម្ពស់​របស់​កម្ពុជា​ សូត្រ​ ប៊ុនធី​ ប្រកួត​ម្សិលមិញ​នេះ​ ហាក់​ធ្វើ​បាន​ល្អ​តែ​ទឹក​ទី១​ដំបូង​នោះ​ឡើយ​ គឺ​ចេញ​អាវុធ​បាន​ច្រើន​ និង​ឆាក​ចេញ​ឆ្វេង​ស្ដាំ​ ថយ​បាន​ល្អ​ ស្រប​ពេល​ដែល​ ទួនប៉េ​ មិន​ទាន់​ហ៊ាន​ចូល​បុក​នោះ​ទេ។​

សូត្រ ប៊ុនធី បែកពេលប្រកួត

ចូល​ដល់​ទឹកទី២​ ប៊ុនធី​ នៅ​ធ្វើ​បាន​ល្អ​ដើម​ទឹក​ ធាក់​កាត់​ដៃគូ​ និង​ទាត់​ម្ដងៗ​ ខណៈ​កែង​ក៏​ចេញ​មួយៗ​ដែរ​ ប៉ុន្តែ​ចូល​ដល់​ចុង​ទឹក​ ទួនប៉េ​ សម្រុក​ខ្លាំង​ រហូត​អ្នក​ទាំង​ពីរ​ដូរ​កែង​គ្នា​ទៅ​វិញ​ទៅមក​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ បែក​ក្បាល​ក្នុង​ទឹក​នោះ​តែ​ម្ដង។​ នៅ​ទឹក​បន្តបន្ទាប់​រហូត​ដល់​ទឹក​ទី៥​ ជើង​ខ្លាំង​មក​ពី​ខេត្ត​បុរីរាំ​រូប​នេះ​ ចូល​វ៉ៃ​គ្មាន​ប្រណី​ដៃ​នោះ​ឡើយ​ គឺ​វ៉ៃ​ឲ្យ​ សូត្រ​ ប៊ុនធី​ ដក់​ដង្ហើម​មិន​បាន​ឡើយរហូតឈ្នះពិន្ទុដាច់តែ​ម្ដង។​

ទួនប៉េ ឈ្នះពានម្សិលមិញ

ម្ចាស់​ពាន​រង្វាន់​ ISI​ រដូវ​កាល​ទី៤​ របស់​សង្វៀន​ CNC​ លេខ១​ ទួនប៉េ​ ទទួល​បាន​ប្រាក់​រង្វាន់​ ២៤​លាន​រៀល​ លេខ២​ សូត្រ​ ប៊ុនធី​ ទទួល​បាន​១២​លាន​រៀល​ លេខ៣​ Vithak Yayuth​ ទទួល​បាន​៨​លាន​រៀល​ និង​លេខ៤​ លី​ ភា​ ទទួល​បាន​ ៦លាន​រៀល៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់