• 2019-05-06 02:05:05
  • បាល់ទាត់

Chelsea កក់​ក្ដៅ​ធានា​បាន​កៅអី​ទៅ​លេង Champions League រដូវ​កាល​ក្រោយ

  • 2019-05-06 02:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea ធានា​បាន​កន្លែង​សម្រាប់​លេង​នៅ​ពាន Champions League រដូវ​កាល​ក្រោយ​ហើយ​ បន្ទាប​​ពី​យក​ឈ្នះ Watford ៣-០ នៅ​សប្ដាហ៍​ទី​៣៦ Premier League។

ការ​ឈ្នះ​របស់ Chelsea រួមផ្សំ Arsenal ស្មើ​ជាមួយ Brighton មាន​ន័យ​ថា តោ​ខៀវ​មាន​ឱកាស​ឈរ​នៅ​តំបន់​ក្រុម​កំពូល​ទាំង​៤​តែ​ម្ដង ទោះ​បី​ប្រកួត​សប្ដាហ៍​ទី​៣៨​ចាញ់​ក៏​ដោយ។ ៣​គ្រាប់​របស់ Chelsea ​ធ្វើ​បាន​ដោយ​កីឡាករ​​៣​នាក់​ផ្សេង​គ្នា​គឺ Ruben Loftus-Cheek, David Luiz និង Gonzalo Higuain។

ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ Chelsea ឡើង​ទៅ​កាន់​លេខ​៣ ដាច់​១​ពិន្ទុ​​ពី​ក្រុម​លេខ​៤ Spurs និង​គម្លាត​៤​ពិន្ទុ​ពី​ក្រុម​លេខ​៥ Arsenal។ ចំពោះ​ Watford បន្ត​ឈរ​លេខ​១០​លើ​តារាង​ពិន្ទុ PL ប៉ុន្តែ​ពួក​គេ​នៅ​សល់​ឱកាស​បាន​ទៅ​លេង Europa League រដូវ​កាល​ក្រោយ ប្រសិន​បាន​អាច​រក​ឈ្នះ​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់