• 2019-05-05 16:14:50
  • ប្រដាល់

ស្ដាយ​ណាស់!​ ម៉ន​ សាម៉េត​ ចាញ់​ពិន្ទុ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ មុន​នេះ​

  • 2019-05-05 16:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ម៉ន​ សាម៉េត​ ចាញ់​ពិន្ទុ​ម្ចាស់​ផ្ទះ​មីយ៉ាន់​ម៉ា​ ហើយ​មុន​នេះ ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្មវិធី​ WLC។​ បើ​ទោះ​ជា​ចាញ់​ពិន្ទុមែន​ពិត​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ធ្វើ​បាន​ល្អ​ណាស់​ ការ​វ៉ៃ​ចេញ​ និង​ទប់ទល់​ពីស្នៀត​របស់​ដៃគូ​គឺបាន​ល្អ​ ហើយវ៉ៃ​បក​វិញ​ភ្លាមៗ​មិន​ឲ្យ​ចាញ់​ចិត្ត​នោះ​ឡើយ។​ សាម៉េត​ ចេះ​ប្រើ​ស្នៀត​បុក​ក្បាលថែម​ទៀត​ផង​ ធ្វើ​ឲ្យ​កីឡាករ​ម្ចាស់​ផ្ទះ​ Mite Yine ក៏​ប្រុងប្រយ័ត្ន​ និង​គេច​ពី​ស្នៀត​របស់​អ្នក​ប្រដាល់​មក​ពី​ព្រែកឯង​ខាង​លើ​នេះ​ដែរ។ បើ​ទោះ​ជា​លើក​ទី១​របស់​កីឡាករ​ ម៉ន​ សាម៉េត​ មែនពិត​ ប៉ុន្តែ​ប្រកួត​នេះ​រូប​គេ​ធ្វើ​បាន​ល្អ​ ចាញ់​ឈ្នះ​គ្នា​ប្រផឹតប្រផោយ​ប៉ុណ្ណោះ៕​ ​

ម៉ន សាម៉េត រូបភាពហ្វេសបុក

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់