• 2019-05-04 02:30:00
  • បាល់ទាត់

កីឡាករ ៦ នាក់ផ្សេងទៀតដែលរកគ្រាប់បាល់បាន ៦០០ គ្រាប់សម្រាប់ក្លឹបដូច Messi

  • 2019-05-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១៤ ​ឆ្នាំ​រាប់​តាំង​ពី​ពេល​លេង​ដំបូង​ឲ្យ​ក្រុម​ឈុត​ធំ Lionel Messi រក​បាន​គ្រាប់​បាល់​ទី ៦០០ ហើយ និង​បាន​ចូល​លេង​ ៦៨៣ ប្រកួត គិត​ជា​មធ្យម ០,៨៧ គ្រាប់​ក្នុង​១​ប្រកួត។

វា​ជា​រឿង​មិន​ធម្មតា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពបាល់​ទាត់។ ប៉ុន្តែ Messi មិនមែន​ជា​កីឡាករ​ដំបូង​គេ​ដែល​ធ្វើ​បាន ៦០០ គ្រាប់​សម្រាប់​កម្រិត​ក្លឹប​ឡើយ ពោល​គឺ​មាន​កីឡាករ​៦​រូប​ផ្សេង​ទៀត​ដែល​ធ្លាប់​ធ្វើ​បាន។

ប្រហែល​ជា​មិនមាន​កីឡាករ​ណា​អាច​រក​គ្រាប់​បាល់​នៅ​កម្រិត​អាជីព​បាន​ច្រើន​ដូច​ កីឡាករ​សញ្ជាតិ​អូទ្រីស Josef Bican អតីត​វីរបុរស Slavia Praha អាច​រក​​បាន​រហូត​ដល់​ ៧៧៧ គ្រាប់ ហើយ​ក៏​ប្រហែល​ជា​មិន​ទាន់​មាន​កីឡាករ​ណា​អាច​បំបែក​អត្រា​គ្រាប់​ស៊ុត​របស់ Ferenc Puskas ដែល​គិត​ជា​មធ្យម ០,៩៨ គ្រាប់​ក្នុង១ប្រកួត​នៅ​ពេល​បញ្ចប់​អាជីព​របស់​លោក។

៦ Cristiano Ronaldo៖៦០០ គ្រាប់ (ចាប់ពីឆ្នាំ ២០០២ ដល់ បប្ចុប្បន្ន) ក្នុងចំណោម ៨០៣ ប្រកួត​ អត្រា​ ០,៧៤ គ្រាប់​ក្នុង១ប្រកួត

៥ Ferenc Puskas៖ ៦២២ គ្រាប់ (១៩៤៣ ដល់ឆ្នាំ ១៩៦៦) ក្នុងចំណោម ៦២៩ ប្រកួត អត្រា ០,៩៨ គ្រាប់​ក្នុង១ប្រកួត

កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កីឡាបាល់ទាត់។ វីរបុរស​ហុងគ្រី និង ជា​អតីត​តារាឆ្នើម​របស់ Real Madrid រកបាន ៦២២ គ្រាប់ក្នុងចំណោម ៦២៩ ប្រកួតមុនចូលនិវត្តន៍ក្នុងឆ្នាំ ១៩៦៦។

៤ Gerd Muller៖ ៦៥៣ គ្រាប់ (១៩៦៣ ដល់ឆ្នាំ ១៩៨១) ក្នុងចំណោម៧០៧ ប្រកួត អត្រា ០,៩២ គ្រាប់ ក្នុង១ប្រកួត

រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់ Gerd Muller គឺ​អតីត​ខ្សែប្រយុទ្ធ Bayern រូប​នេះ​ធ្លាប់​ស៊ុត​បាន ៥៦៤ គ្រាប់​ឲ្យ​ក្រុម​តែ១ ហើយ​កំណត់ត្រា​នេះ​ត្រូវ​បានMessi បំបែក​កាល​ពី​ឆ្នាំ​ទៅ។

៣ Romario៖ ស៊ុតបាន ៦៧៩ គ្រាប់ (១៩៨៥ ដល់ឆ្នាំ ២០០៩) ក្នុងចំណោម ៨៨៦ ប្រកួត

យោង​តាម​ការ​ស្ទង់​មតិ​របស់ FIFA អតីត​កីឡាករ​ប្រេស៊ីល Romario គឺជា​កីឡាករ​ល្អ​បំផុត​លំដាប់​ទី​៥​នៅ​ពាក់​កណ្តាល​សតវត្ស​ចុង​ក្រោយ​នេះ។ Romario ចំណាយ​ពេល​ភាគ​ច្រើន​សម្រាប់​អាជីព​ឲ្យ​ក្លឹប Vasco da Gama, Flamengo និង Fluminese។

២ Pele (ប៉េឡេ)៖ ៧០៧ គ្រាប់ (១៩៥៦ ដល់ឆ្នាំ ១៩៧៧) ក្នុង​ចំណោម ៧៦៣ ប្រកួត អត្រា​ ០,៩២ គ្រាប់​ក្នុង​១​ប្រកួត

បើ​តាម 90MIN បាន​ឲ្យ​ដឹង​ថា​វីរបុរស​ប្រេស៊ីល រក​បាន​៧០៧គ្រាប់ សរុប​ទាំង​លេង​ឲ្យ​ក្លឹប​ (៦៤​គ្រាប់ ក្នុង​ចំណោម​១០៧​ប្រកួត និង ​ជម្រើស​ជាតិ​ (៦៤៣​គ្រាប់ ក្នុង​ចំណោម​៦៥៦ ប្រកួត)។

១ Josef Bican ៖ ៧៧៧ គ្រាប់ (មិន​ច្បាស់​ចំនួន​ប្រកួត)

ដូច​កីឡាករ​ភាគ​ច្រើន​នៅ​ដើម​សតវត្ស​ទី​២០ មាន​ការ​ជជែក​ច្រើន​អំពី​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​សញ្ជាតិ​អូទ្រីស Josef Bican ថា​តើ​រក​បាន​ប៉ុន្មាន​គ្រាប់។ បើ​តាម 90MIN អតីត​វីរបុរស​របស់​ក្លឹប​ Slavia Praha អាច​រក​​បាន​រហូត​ដល់​ ៧៧៧ គ្រាប់៕

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់