• 2019-05-03 11:04:21
  • បាល់ទាត់

Ole ថា​ ទោះ​អត់​ UCL ក៏​នៅ​មាន​កីឡាករ​ចង់​មក​លេង​នៅ Man Utd ដែរ

  • 2019-05-03 11:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​លើកឡើង​កាល​ពី​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Huddersfield ថា​ ក្លឹប​របស់​លោក​នៅ​តែ​អាច​ទាក់ទាញ​កីឡាករ​ល្បី​ៗ ទោះ​ជា​មិន​បាន​លេង​ក្នុង​កម្មវិធី​ UEFA Champions League។

លោក​បាន​និយាយ​ថា​៖ " ពួក​អ្នក​ (អ្នក​សារព័ត៌មាន) នឹង​ភ្ញាក់ផ្អើល​បើ​ដឹង​ពី​ឈ្មោះ​កីឡាករ​ដែល​ចង់​មក​ចូល​រួម​លេង​ជាមួយ​យើង​ នេះ​ក៏​ព្រោះ​តែ​ពួក​គេ​ដឹង​ពី​សក្ដានុពល​របស់​ក្លឹប​ ដឹង​ថា​ក្លឹប​យើង​នឹង​ធំ​ប៉ុណ្ណា " ។

លោក​បាន​បន្ត​ថា​៖ " ប្រាកដ​ណាស់​ ! យើង​ជួប​ប្រទះ​នូវ​លទ្ធផល​មិន​ល្អ​ក្នុង​ពេល​ថ្មី​ៗ​នេះ ក៏​ដូច​ជា​ក្នុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ ប៉ុន្តែ​យើង​នឹង​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នៅ​ពេល​ខាង​មុខ " ។

លោក​បាន​បន្ថែម​ថា​៖ " ទោះ​រដូវ​កាល​ក្រោយ​អត់​មាន UEFA Champoins Leauge នៅ​តែ​មាន​កីឡាករ​ល្បី​ៗ​ចង់​មក​លេង​ជាមួយ​យើង​អញ្ចឹង " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester United គិត​ត្រឹម​ពេល​នេះ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៦ ដោយ​មាន ៦៥​ពិន្ទុ ខណៈ​ក្លឹប​ Arsenal លេខ ៥ មាន​ ៦៦​ពិន្ទុ Chelsea លេខ ៤ មាន ៦៨​ពិន្ទុ ហើយ Tottenham Hotspur លេខ ៣​ មាន​ ៧០​ពិន្ទុ៕

អាន​បន្ត៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់