• 2019-05-03 08:50:56
  • បាល់ទាត់

Mourinho ដាក់​រហស្សនាម​ថ្មី​ឲ្យ Messi ថា God of Football

  • 2019-05-03 08:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ដាក់​ឈ្មោះ​ហៅក្រៅ​ថ្មី​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់ Barcelona គឺ Lionel Messi បន្ទាប់​លេង​Champions League ថា God of Football (​អាទិទេព​នៃ​បាល់ទាត់)។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​កោតសរសើរ Messi ក្រោយ​គេ​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ជួយ Barcelona ឈ្នះ ៣-០ លើ Liverpool ជើង​ទី​មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ គ្រាប់​ទី​៣​កើត​ឡើង​ចេញ​ពី​ការ​ទាត់​ Free-Kick របស់ Messi បញ្ចូល​ទី​យ៉ាង​ល្អ នាំ​ក្រុម​មាន​គ្រាប់​បាល់​កាន់​តែ​ច្រើន​ដើម្បី​ជា​ទុន​​សម្រាប់​ពេល​ទៅ​លេង​នៅ Anfield នៅ​សប្ដាហ៍​ក្រោយ។

បញ្ចប់​ការ​ប្រកួត Barcelona គ្រប់គ្រង​គ្រាប់​បាល់​បាន​៥៣​% រហូត Mourinho លាន់​មាត់​សរសើរ​កីឡាករ​របស់ Barca លេង​ល្អ​ ជាពិសេស Messi។ “Liverpool មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រយុទ្ធ។ ខ្ញុំ​មិន​គិត​​ថា​នៅ​២០​ឆ្នាំ​កន្លង​ទៅ​ មាន​ក្រុម​ណា​អាច​​យក​ឈ្នះ​ភាគ​រយ​នៃ​ការ​គ្រប់គ្រង​បាល់​របស់ Barelona នៅ Champions League។ God of Football (សំដៅ​លើ Messi) បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែប្រួល​។ ពិត​ណាស់ Barca មាន​ក្រុម​ដ៏​ល្អ​មួយ កីឡាករ​អស្ចារ្យ"៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់