• 2019-05-03 08:37:36
  • ប្រដាល់

ផ្លូវ​ការ​ហើយ! កម្មវិធី​ប្រកួត​ប្រដាល់​ធំ "អធិរាជ​គុន​ខ្មែរ" នឹង​ចាប់​ផ្ដើម​នៅ​ ២ សប្ដាហ៍​ទៀត

  • 2019-05-03 08:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិរាជ​គុន​ខ្មែរ ISI PALM កម្មវិធី​ប្រកួត​ប្រដាល់​ធំ ល្បី កក្រើក ជាមួយ​កម្រ​ង​រូបភាព សន្ធឹក​វាយ​ប្រហារ ប្លែក ពិតជា​ប្លែក ជក់​ចិត្ត មិន​ធ្លាប់​មាននៅ​កម្ពុជា​ដោយ​រៀង​រាល់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ប្រចាំខែ​សម្រាប់​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស​ក្នុង​ទម្ងន់​ ៦០​ គីឡូក្រាម អមដោយ​ប្រាក់​រង្វាន់ ​៤០ លាន​រៀល (១០,០០០​ដុល្លារ​អាមេរិក​)​។

រាល់​ការ​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​កម្មវិធី «​អធិរាជ​គុន​ខ្មែរ ISI PALM» មាន​រូប​ម​ន្ត​ថ្មី​! ពិសេស​! អស្ចារ្យ​! ដោយ​កំពូល​កីឡាករ​ប្រដាល់​កម្ពុជា​៨​រូប នឹង​តតាំង​ជាមួយ​ជើង​ខ្លាំង​ថៃ​៨​នាក់ ចាញ់​ធ្លាក់ៗ ដោយ​គ្មាន​ស​ន្សំ​ពិន្ទុ​អ្វី​ឡើយ​។ រៀងរាល់​ខែ កីឡាករ​កម្ពុជា​ ២ ​រូប​នឹង​តតាំង​ជាមួយ​កីឡាករ​ថៃ​២​រូប ហើយ​អ្នកឈ្នះ​នឹង​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ប្រចាំខែ​ទល់នឹង​អ្នកឈ្នះ​ដូចគ្នា​។ បន្ទាប់ពី​រកឃើញ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤ ពួកគេ​នឹង​តតាំង​គ្នា​ក្នុង​វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស​។

PNN និង ISI PALM បាន​សម្រិតសម្រាំង​កំពូលអ្នក​ស្នង​គុន​ខ្មែរ​៨​ដួង​មក​បំពេញបេសកកម្មដ៏​មហិមា​នេះ រួមមាន​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា​, ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ឡៅ ចិត្រា​, តារា​វ័យក្មេង​កំ​ពុង​រះ​ត្រដែត​ឡើង សុខ សា​វិន​, លន បញ្ញា​, កូយ ឡាយ​, ធន់ មករា​, ឡុង ជិន និង​តារា​ជើងចាស់ សារឿន ចាន់។​ ​ ​អធិរាជ​គុន​ខ្មែរ ISI PALM ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​ PNN រៀងរាល់ថ្ងៃ​អាទិត្យ ម៉ោង​១២​ថ្ងៃត្រង់ ចាប់ផ្ដើម​ពី​ថ្ងៃទី ​១២​ ខែ ឧសភា ​ឆ្នាំ ​២០១៩​តទៅ៕

អត្ថបទ៖ សុខណា

មតិយោបល់