• 2019-05-03 03:54:40
  • បាល់ទាត់

​បែក​ធ្លាយ​​ Messi លោត​ទៅ​បុក​យក​ Free Kick និង​បង្ខិត​បាល់​ទៅ​មុខ​ជាង​៤​ម៉ែត្រ​?​

  • 2019-05-03 03:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​យក​ឈ្នះ​ Liverpool ៣-០ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​នៅ​ទឹកដី​ Camp Nou ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ Suarez ១គ្រាប់​ និង​ Messi ២​គ្រាប់​។

យ៉ាង​ណា​គ្រាប់​ទី​៣​ដែល​ Messi ទាត់​ Free Kick ពី​ចម្ងាយ​បញ្ចូល​ទី​ដ៏​ល្អ​នោះ​មាន​ការ​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ក្រុម​អ្នក​លេង​ Twitter និង​ Facebook បាន​ចោទ​ថា​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​ប្រើ​ល្បិច​២​ស្នៀត​។​

ការ​បកស្រាយ​លើ​វីដេអូ​បង្ហាញ​ថា​ទី​មួយ​គឺ​ Messi បាន​បណ្ដើរ​បាល់​លោត​ទៅ​បុក​ Fabinho ដែល​ឈរ​នៅ​ស្ងៀម​ដើម្បី​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​ Free Kick។ ទីពីរ​គឺ​ Messi មិន​បាន​ដាក់​បាល់​ចំ​កន្លែង​ដួល​នោះ​ទេ​ គឺ​រូបគេ​បាន​បង្ខិត​បាល់​ទៅ​មុខ​ប្រមាណ​៥​យ៉ាដ ឬ​៤,៥​ម៉ែត្រ​ដើម្បី​ឲ្យ​កៀក​ជិត​ទី​ជាង​មុន៕​

កន្លែងដែលគេចោទថា Messi លោតទៅបុក Fabinho
រូបទី (១) គឺកន្លែងប៉ះគ្នា និងរូបទី (២) គឺកន្លែងដាក់បាល់ស៊ុត

ការ​ពិត​ឬ​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ប្រភព៖ Dailymail | Twitter អត្ថបទ៖ រ័ត្ន

មតិយោបល់