- 2019-05-02 13:43:22
- បាល់ទាត់
Sarri ថា Chelsea មានបញ្ហាក្នុងប្រកួតវគ្គ Semi នៃ UEL
- 2019-05-02 13:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sarri ថា Chelsea មានបញ្ហាក្នុងប្រកួតវគ្គ Semi នៃ UEL
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Chelsea លោក Maurizio Sarri បានលើកឡើងក្នុងសន្និសីទមុនការប្រកួតប៉ះនឹងក្លឹប Frankfurt ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ UEFA Europa League ក្នុងយប់ថ្ងៃព្រហស្បតិ៍នេះថា ក្លឹបរបស់លោកកំពុងតែមានបញ្ហាខាងតំបន់ការពារ។
លោកបាននិយាយថា៖ " យើងកំពុងតែមានបញ្ហាខាងខ្សែការពារកណ្ដាល។ យើងសង្ឃឹមថា Cahill នឹងជាពីរបួសនៅក្នុងរយៈពេលមួយសប្ដាហ៍ " ។
Chelsea មានខ្សែការពារតែ ២រូបទេ ដែលមិនមានរបួសគឺ កីឡាករ David Luiz និង Andreas Christensen ខណៈខ្សែការពារ Gary Cahill និង Antonio Rudiger កំពុងរងរបួស។
បន្ថែមពីលើនេះទៀត Sarri យល់ថាពាន Europa League សំខាន់ហើយ តែលោកចង់ចូលលេង Champions League តាមរយៈតំណែង Top 4 នៃ Premier Leauge ជាង៕
អានបន្ត៖