• 2019-04-29 12:00:40
  • បាល់ទាត់

Neymar ប៉ះ​គ្នា​ជាមួយ​ទស្សនិកជន​មួយ​ដៃ​ពេល​ឡើង​យក​មេដាយ​ប្រាក់

  • 2019-04-29 12:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Neymar ត្រូវ​បាន​គេ​ថត​ជាប់​ពី​សកម្មភាព​ខ្លួន​ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ទស្សនិកជន​​ កំឡុង​ពេល​ឡើង​យក​មេដាយ​ប្រាក់​នៃ​ពាន​ Coupe de France។

ហេតុការណ៍​នេះ​ កើត​ក្រោយ​ពេល​ Paris Saint-Germain ចាញ់​ក្លឹប​ Rennes ដោយ​បាល់​ ១១​ម៉ែត្រ​ ក្នុង​លទ្ធផល​ ៦-៥ បន្ទាប់​ពី​ស្មើ​ ២-២​ នៅ​ ១២០​នាទី។

បុរស​ដែល​ Neymar រុញ​នោះ​មាន​ឈ្មោះ​ថា​ Edouard មាន​អាយុ​ ២៨​ឆ្នាំ​ មាន​មុខរបរ​ជា​អ្នក​ដឹកជញ្ជូន​មក​ពី​ទីក្រុង​ Nantes។

ក្នុង​វីដេអូ​នោះ​ Edouard​បាន​និយាយ​ទៅ​កាន់​ Buffon ថា​៖ "អ្នក​យឺត​ណាស់" និយាយ​ទៅ​កាន់​ខ្សែ​ការពារ​ Leyvin Kurzawa ថា៖" ដក​ដៃ​ចេញ​ទៅ​" និយាយ​ទៅ​កាន់​ខ្សែ​បម្រើ​អ៊ីតាលី​ថា​ Marco Verratti ថា​៖ "រើសអើង​ពូជ​សាសន៍​ណាស់" ហើយ​និយាយ​ទៅ​កាន់​ Neymar ថា៖ "ទៅ​រៀន​លេង​បាល់​វិញ​ទៅ"។

ភ្លាម​ៗ​នោះ Neymar ប្រតិកម្ម​តប​ដោយ​រុញ​ទូរស័ព្ទ​ប៉ះ​នឹង​មុខ​ Edouard។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​ Neymar ប៉ះ​ទង្គិច​ជាមួយ​លោក Edouard៖

អាន​បន្ត៖

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់