• 2019-04-29 04:03:10
  • កីឡា​ផ្សេង​ៗ

Hope Taekwando 2023​ បញ្ចប់​ម្សិលមិញ​រក​បាន​ធនធាន​ថ្មី​៩នាក់​បន្ថែម​

  • 2019-04-29 04:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កម្មវិធី​ Hope Taekwando 2023​ ម្សិលមិញ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ជ្រើសរើស​កីឡាករ​ឆ្នើម​​ហ្វឹកហាត់​ត្រៀម​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ​ រក​បាន​ធនធាន​ថ្មី​ ៩នាក់ ​ទៀត​ហើយ​ដើម្បី​ដុសខាត់​បន្ថែម។​

ទិដ្ឋភាពម្សិលមិញ

លោក​ជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កម្មវិធី​ Hope Taekwando 2023​ នេះ​ជា​លើក​ទី២​ហើយ​ដែល​ WTF​ បាន​ធ្វើ​ការ​ប្រកួត ​ខណៈ​ឆ្នាំ​២០១៨​ ជា​លើក​ទី១។​ កម្មវិធី​នេះ​ គឺ​ជា​ការ​ជ្រើសរើស​រក​កីឡាករ​ឆ្នើម​ និង​ក្មេងៗ​បន្ថែម​ទៀត​ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​កីឡាករ​ កីឡា​ការិនី​ត្រៀម​តេស​សមត្ថភាព​ក្លាយ​ជា​ជម្រើស​ជាតិ។​

ទិដ្ឋភាពម្សិលមិញ

លោក​ជំទាវ​បន្ថែម​ទៀត​ថា​ ការ​ជ្រើសរើស​បែប​នេះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​បាន​ល្អ​ ត្រៀម​ខ្លួន​បាន​វែងឆ្ងាយ​ងាយ​ស្រួល​អភិវឌ្ឍន៍​សមត្ថភាព​ពួកគេ ​ឲ្យ​ខ្លាំង​ដើម្បី​ត្រៀម​ប្រជែង​រក​មេដាយ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ Hope Taekwando 2023​ ជា​ការ​ប្រកួត​លើក​ទី២​ហើយ​ និង​បាន​បញ្ចប់​រួច​ហើយ​នា​ល្ងាច​ម្សិលមិញ​នេះ​ ដោយ​រក​បាន​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ ៩នាក់។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ៤៦​នាក់​ មក​ពី​១០​ក្លឹប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់