• 2019-04-29 02:43:44
  • បាល់ទាត់

ជា​រឿង​អាម៉ាស់​រយៈ​១៥ឆ្នាំ​ចុងក្រោយ Real Madrid ចាញ់​ក្រុម​នៅ​បាត​តារាង

  • 2019-04-29 02:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បរាជ័យ​ដោយ​សារ​ក្រុម​នៅ​បាត​តារាង Rayo Vallecano លទ្ធផល ១-០ ដែល​ជា​រឿង​អាម៉ាស់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្លឹប។

វា​គឺ​ជា​លើក​ដំបូង​ដែល Real ចាញ់​ក្រុម​បាត​តារាង​ក្នុង​លីគ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤។ Rayo Vallecano រក​បាន​គ្រាប់​បាល់​បន្ទាប់​ពី​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​កីឡាករ Adrian Embarba ក្រោយ​អាជ្ញាកណ្ដាល​ពិនិត្យ VAR ឃើញ​ខាង Madrid មាន​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់។

នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​​នៃ​១៣​ប្រកួត​ចុងក្រោយ​របស់ Vallecano ហើយ​ពួក​គេ​លើក​មក​លេខ​១៩ គម្លាត​៦​ពិន្ទុ​ពី​ក្រុម​​នៅ​លើ​តំបន់​គេ​កាត់​ចោល។ ចំណែក Real Madrid នៅ​តែ​បន្ត​ឈរ​​លេខ​៣ ក្រោម Barcelona និង Atl Madrid៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់