• 2019-04-28 07:42:32
  • ព័ត៌មាន

PSG របូត​ពាន​ធំ​ទីពីរ​របស់​បារាំង​ក្រោយ​ចាញ់​ Rennes ដោយ​បាល់​ប៉េណាល់ទី​

  • 2019-04-28 07:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​លីគ​កំពូល​បារាំង​ក្ដៅៗ​ Paris Saint Germain បាន​របូត​ពាន​ក្នុង​ស្រុក​ធំ​ទីពីរ​គឺ​​ Coupe de France ឬ​ប្រិយមិត្ត​ភាគច្រើន​ស្គាល់​ថា French Cup ក្រោយ​ចាញ់​ Rennes ដោយ​បាល់​ប៉េណាល់​ទី។​

Paris ដែល​ជា​ក្រុម​​ម្ចាស់​ពាន​ចាស់​កាល​ពី​ឆ្នាំ​ទៅ​ បាន​នាំ​មុខ​រហូត​២គ្រាប់​មុន​កាល​ពី​យប់​មិញ​ស៊ុត​បញ្ចូល​ទី​ដោយ Silva នៅ​នាទី​១៣ និង​ Neymar នៅ​នាទី​២១ តែ​បែរ​ជា​ភ្លាត់​ឲ្យ​របូត​២​គ្រាប់​វិញ​។​ គ្រាប់​ទី​១​របស់​ Rennes ជា​បាល់​ចូល​ទី​ខ្លួនឯង​របស់​ Kimpembe នៅ​នាទី​៤០​ និង​គ្រាប់​ទី​២​រក​បាន​ដោយ Sitoe នាទី​៦៦។​​​

ក្រោយ​លទ្ធផល​ ២-២ និង​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង​ Paris បាន​បាត់​បង់​សមាជិក​ម្នាក់​បន្ទាប់​ពី​Mbappé បាន​កាត​ក្រហម​នាទី​១១៨។​ ឈាន​ដល់​វគ្គ​ប៉េណាល់ទី​ក្រុម​អ្នក​មាន​បារាំង​គ្មាន​សំណាង​ហើយ​ចាញ់​ Rennes ដោយ​លទ្ធផល​ ៦-៥៕

ប្រភព៖ ESPN FC អត្ថបទ: រ័ត្ន

មតិយោបល់