• 2019-04-26 10:53:41
  • បាល់ទាត់

De Gea ក្នុង​ឆ្នាំ​នេះ​ពិត​ជា​ធ្លាក់​ទឹក​ដៃ​មែនទែន​ បើ​ធៀប​នឹង​ស្ថិតិ​ក្នុង​ឆ្នាំ​មុន

  • 2019-04-26 10:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ អ្នក​ចាំ​ទី​ក្លឹប​ Manchester United កីឡាករ​ David De Gea ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក​តែ​ម្ដង​ បើ​ធៀប​នឹង​ស្ថិតិ​រដូវ​កាល​មុន​នៅ​ក្របខ័ណ្ឌ​ Premier League។

កាល​ពី​រដូវ​កាល ២០១៧/១៨ អ្នក​ចាំ​ទី​អេស្ប៉ាញ​រូប​នេះ​បាន​បង្ហាញ​ខ្លួន ៣៧​លើក​ក្នុង​ប្រកួត​លីគ​អង់គ្លេស​ តែ​របូត​គ្រាប់​បាល់ ២៨​គ្រាប់​ ខណៈ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន​បាន ៣៥​ប្រកួត​ (នៅ​សល់​ ៣​ប្រកួត​ទៀត) របូត​គ្រាប់​បាល់​ដល់​ទៅ ៥០​គ្រាប់​។

បើ​និយាយ​ពី​គ្រាប់​បាល់​ក្រៅ​ប្រអប់​វិញ កាល​ពី​រដូវ​កាល​មុន កីឡាករ​រូប​នេះ​បណ្ដោយ​ឲ្យ​ចូល​តែ​ ៣​គ្រាប់​ប៉ុណ្ណោះ​ ហើយ​ក្នុង​រដូវ​កាល​នេះ គ្រាប់​បាល់​ដែល​កើត​ចេញ​ពី​ការ​ស៊ុត​ក្រៅ​ប្រអប់​មាន​ ៨​គ្រាប់​ ច្រើន​ជាង​រដូវ​កាល​មុន ៥​គ្រាប់។

កីឡាករ​រូប​នេះ​ទប់​បាន Clean Sheet បាន​តែ​ ៧​ដង​ទេ​ ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ​ ចំណែក​ឯ​រដូវ​កាល​មុន​វិញ អ្នក​ចាំ​ទី​រូប​នេះ​ទប់​បាន​ ១៨​ដង​៕

អាន​បន្ត៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់