• 2019-04-25 12:16:49
  • បាល់ទាត់

ក្រៅ​ពី Dortmund គ្រូ​ Liverpool ទម្លាយ​ពី​ក្លឹប​ផ្សេងៗ​ទៀត​ដែល​ខ្លួន​គាំទ្រ

  • 2019-04-25 12:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool កីឡាករ​ Jurgen Klopp បាន​បង្ហើប​ប្រាប់​សារព័ត៌មាន DAZN ខ្លួន​ចូលចិត្ត​មើល​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស​ ក៏​ដូច​ជា​បាល់ទាត់​ក្នុង​ទ្វីប​អឺរ៉ុប​ផង​ដែរ​ ខណៈ​ក្លឹប​ Manchester City, ក្លឹប​ Tottenham Hotspur និង​ក្លឹប​កាតាឡាន់ Barcelona។

លោក​បាន​និយាយ​ថា​៖ " គ្រប់​ពេល​ដែល​ខ្ញុំ​ទំនេរ​ ខ្ញុំ​តែងតែ​ឆ្លៀត​តាមដាន​ប្រកួត​របស់​ក្លឹប​ Dortmund ដោយសារ​តែ​ខ្ញុំ​នៅ​ទាក់ទង​ជាមួយ​ពួក​គេ " ។

លោក​បាន​បន្ត​ថា​៖ " ក្រៅ​ពី​នេះ ក្លឹប​ ៣​ ទៀត​ដែល​ខ្ញុំ​ចូលចិត្ត​មើល​គឺ ក្លឹប​ Manchester City, Tottenham Hotspur និង​ក្លឹប​ Barcelona '' ។

យ៉ាង​ណា​មិញ​ លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លើកឡើង​បែប​នេះ ឲ្យ​បាន​ច្បាស់លាស់​ទេ។

ក្រៅ​ពី​នេះ លោក​ក៏​បាន​និយាយ​ថា​ លោក​ក៏​ឆ្លៀត​មើល​ក្លឹប​អាល្លឺម៉ង់ Werder Bremen និង​ Mainz 05ដែល​ជា​ក្លឹប​ចាស់​របស់​លោក។

Klopp បាន​ផ្ដើម​អាជីព​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ Mainz 05 នៅ​ឆ្នាំ២០០១ បន្ទាប់​មក​ទៅ​ដឹកនាំ​ក្លឹប​ Borussia Dortmund នៅ​ឆ្នាំ ២០០៨ និង​ចុងក្រោយ​នេះ​ដឹកនាំ​ក្លឹប​ Liverpool ចាប់​ពី​ឆ្នាំ​ ២០១៥​មក៕

អាន​បន្ត៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់