- 2019-04-25 08:48:09
- ព័ត៌មាន
ពានធំទីពីររបស់អាល្លឺម៉ង់ Bayern ជួប Leipzig នៅវគ្គផ្ដាច់ព្រ័ត្រ
- 2019-04-25 08:48:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានធំទីពីររបស់អាល្លឺម៉ង់ Bayern ជួប Leipzig នៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ពានធំទីពីររបស់អាល្លឺម៉ង់ដែលមានឈ្មោះថា DFB-Pokal ឬ German Cup បានរកឃើញក្រុម២ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រហើយគឺ Bayern Munichជួប Leipzig។
មុនឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Bayern បានទម្លាក់ Werder Bremen ដោយលទ្ធផល ៣-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ Leipzig វិញបានទម្លាក់ Hamburger SV ដោយលទ្ធផល ៣-១។ ក្រុមខ្លាំងទាំងពីរនឹងប៉ះគ្នានៅកីឡដ្ឋាន Olympic Stadium នាទីក្រុងបែរឡាំងថ្ងៃទី២៥ ឧសភាខាងមុខនេះ។
ក្រៅពីពាន German Cup នៅក្នុងដៃ Bayern ក៏កំពុងប្រជែង Bundesliga ដែរដោយខុសត្រូវគ្នា១ពិន្ទុជាមួយ Borussia Dortmund ខណៈនៅសល់៤ប្រកួតចុងក្រោយដើម្បីរកឃើញថាតើនរណាគឺជាជើងឯក៕