• 2019-04-24 13:38:53
  • បាល់ទាត់

Zidane៖ Real ឈ្នះ​ La Liga ៣៣​ដង ចុះ​ Barca វិញ?

  • 2019-04-24 13:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បង្គោល​ក្លឹប​ Real Madrid បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ក្លឹប​របស់​ខ្លួន​នឹង​យក​ពាន La Liga ជា​គោលដៅ​សំខាន់​ ហើយ​ថា​វា​ជា​ពាន​សំខាន់​ដែល​នឹង​ត្រូវ​យក។

លោក​បាន​និយាយ​ថា​៖ " La Liga មាន​សារៈសំខាន់​ណាស់។ វា​នឹង​ក្លាយ​ជា​គោលដៅ​ទី១ របស់​យើង​ក្នុង​រដូវ​កាល​ក្រោយ " ។

លោក​បាន​បន្ត​ថា​៖ " យើង​ធ្លាប់​ឈ្នះ​ La Liga ៣៣​ដង ចុះ​ Barcelona ឈ្នះ​ប៉ុន្មាន​ដង? វា​ជា​ការពិត​ណាស់ ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ពួក​គេ តែ​ក្នុង​ប្រវត្តិសាស្ត្រ​ យើង​មាន​ពាន​ច្រើន​ជាង " ។

គិត​មក​ទល់​ពេល​នេះ​ Barcelona បាន​ឈ្នះ​ La Liga ចំនួន ២៥​លើក​ហើយ ខណៈ​ក្នុង​រយៈពេល ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គេ​បាន​ឈ្នះចំនួន ៨​ដង។

ក្នុង​រដូវ​កាល ២០១៨/១៩​នេះ ក្លឹប​ Barcelona កំពុង​ឈរ​លើ​កំពូល​តារាង​ La Liga ដែល​ឃ្លាត​ពី​ក្លឹប​ Real Madrid ដែល​នៅ​លេខ ៣ ចំនួន ១២​ពិន្ទុ៕

អាន​បន្ត៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់