• 2019-04-24 12:40:59
  • បាល់ទាត់

មាន​តែ​កីឡាករ​ ២​រូប​ទេ ដែល​រក​គ្រាប់​បាល់​លើស​ពី ៣០​គ្រាប់​ក្នុង​ទ្វីប​អឺរ៉ុប​រដូវ​កាល​នេះ

  • 2019-04-24 12:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ ២០១៨​/១៩ ជិត​កៀក​ដល់​ពេល​បញ្ចប់​ហើយ ខណៈ​ការ​ប្រកួត​ប្រជែង​តាម​លីគ​កំពូល​មួយ​ចំនួន​នៅ​តែ​បន្ត​។ ប៉ុន្តែ​គិត​ត្រឹម​ពេល​នេះ​ដែរ​ គេ​រក​ឃើញ​មាន​តែ​កីឡាករ​ ២​រូប​ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ ៣០​ក្នុង​កម្មវិធី​លីគ​កំពូល​ៗ​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ។

កីឡាករ​ទាំង​ ២​រូប​នោះ​គឺ៖

១. Lionel Messi៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona រូប​នេះ​ រក​គ្រាប់​បាល់​បាន ៣៣​គ្រាប់​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ។

២. Kylian Mbappe៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain រូប​នេះ រក​គ្រាប់​បាល់​បាន ៣០​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​ Ligue 1 នៅ​រដូវ​កាល​នេះ។

តាម​ពី​ក្រោយ​ដោយ​កីឡាករ​ទាំង​ពីរ​រូប​នេះ មាន​ខ្សែ​ប្រយុទ្ធ​ក្លឹប​អ៊ីតាលី Sampdoria កីឡាករ​ Fabio Quagliarella រក​បាន ២២​គ្រាប់ និង​ខ្សែ​​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Luis Suarez ដែល​រក​បាន ២១​គ្រាប់៕

អាន​បន្ត៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់