• 2019-04-24 11:59:09
  • បាល់ទាត់

មក​ដឹង​ពី​ស្ថិតិ​របស់ Man City ពេល​អត់​មាន​វត្តមាន​ Kevin De Bruyne

  • 2019-04-24 11:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​បញ្ជាក់​ថា​ ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ​ Kevin De Bruyne នឹង​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ Manchester Derby ទេ​ ដោយសារ​តែ​របួស​ពេល​លេង​ប៉ះ​ក្លឹប​ Tottenham Hotspur។

ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ទី ១ ដែល​ក្លឹប​ Manchester City លេង​ដោយ​គ្មាន​ការ​បង្ហាញ​ខ្លួន​របស់​ខ្សែ​បម្រើ​រូប​នេះ​ទេ​។ ក្នុង​រដូវ​កាល​ ២០១៨/១៩នេះ នៅ​ក្របខ័ណ្ឌ​ Premier League កីឡាករ​ De Bruyne អវត្តមាន​ រហូត​ដល់​ទៅ ១៦លើក​ឯណោះ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក្លឹប​ Manchester City នៅ​តែ​លេង​ទៅ​មុខ​ដោយ​រលូន​ដែរ​ ដោយ​ក្នុង​កំឡុង​ពេល​ដែល​គ្មាន KDB ក្លឹប​មួយ​នេះ​អាច​រក​រហូត​ដល់​ទៅ ៤៥​គ្រាប់​ ក្នុង​ ១៦​ប្រកួត​ ដោយ​សារ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​មួយ​ចំនួន​ដូច​ជា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Sergio Aguero និង​ខ្សែ​ស្លាប​អង់គ្លេស​កីឡាករ​ Raheem Sterling ជា​ដើម។

ក្លឹប​ Manchester City ពេល​នេះ​ដែរ​ កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ២ នៃ​តារាង​ Premier League ដោយ​លេង​បាន ៣៤​ប្រកួត​ និង​មាន ៨៦​ពិន្ទុ ខណៈ​ក្លឹប​ Liverpool កំពុង​នៅ​លើ​កំពូល​តារាង​ដោយ​បាន​លេង​លើស​មួយ​ប្រកួត​ និង​មាន​ ៨៨​ពិន្ទុ។

Manchester City នឹង​ប៉ះ​ជាមួយ​ក្លឹប​ម្ចាស់​ផ្ទះ​ Manchester United នៅ​យប់​ថ្ងៃ​ពុធ ម៉ោង​ ២​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

អាន​បន្ត៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់