• 2019-04-24 01:52:53
  • ព័ត៌មាន

Barca ខ្វះ​មួយ​ជំហាន​ទៀត​ លើក​ពាន​ក្រោយ​យក​ឈ្នះ​ Alaves

  • 2019-04-24 01:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona សង្ឃឹម​៩០%​​ទៅ​ហើយ​ដើម្បី​ក្លាយ​ជា​ជើង​​ឯក​ក្របខ័ណ្ឌ​កំពូល​ La Liga ក្រោយ​យក​ឈ្នះ​ Alaves ដោយ​លទ្ធផល​ ២​ទល់​នឹង​០។

ក្រុម​យក្ស​មក​ពី​កាតាឡាន់​បាន​លេង​ប្រកួត​សប្ដាហ៍​ទី​៣៤​កាល​ពី​យប់​មិញ​ ដោយ​ពួកគេ​បច្ចុប្បន្ន​មាន​​៨០​ពិន្ទុ​នៅ​ក្នុង​ដៃ​ នាំ​មុខ​លេខ​២​ Atlectico Madrid ដែល​មាន​ត្រឹម​៦៨​ពិន្ទុ​ប៉ុណ្ណោះ​ពី​៣៣​ប្រកួត។​ Barca នឹង​លើក​ពាន​ La Liga តែ​ម្ដង​បើ​សិន​ជា​ Atlectico ចាញ់​ Valencia នៅ​យប់​នេះ។​

Aleñá និង​ Suárez គឺ​ជា​ពេជ្ឈឃាដ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ភ្ញៀវ​ក្នុង​ប្រកួត​នោះ​ដោយ​រក​​បាន​ម្នាក់​១​គ្រាប់​នៅ​នាទី​៥៤ និង​៦០។​ ការ​ប្រកួត​យប់​មិញ​ Valverde​ បាន​ទុក​ជើង​កម្លាំង​សំខាន់​មួយ​ចំនួន​ដូចជា​ Lionel Messi ត្រឹម​ឲ្យ​ប្ដូរ​ចូល​នៅ​ពាក់​កណ្ដាល​វគ្គ​ទី​ពីរ​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ប៉ះ​ Liverpool នៅ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់