• 2019-04-23 08:23:05
  • ប្រដាល់

ឈុត​ សេរី៖​ ឈិត​ សេរីវណ្ណថង​ ជួយ​ក្រុម​គ្រួសារ​បាន​ច្រើន​ណាស់​ដោយ​សារ​ប្រដាល់​

  • 2019-04-23 08:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឈុត​ សេរី​ ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ ថា​កូន​ប្រុស​ម្នាក់​នេះ​ជួយក្រុម​គ្រួសារ​បាន​ច្រើន​ណាស់​មិន​ថា​កេរ្តិ៍ឈ្មោះ​ ឬ​ដោះស្រាយ​ជីវភាព​រស់នៅប្រចាំ​ថ្ងៃ​នោះ​ទេ។​

ឈិត សេរីវណ្ណថង ក្រហម

ឪពុក​ជើង​ខ្លាំង​គុន​ខ្មែរ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កូន​ប្រុស​ ឈិត​ សេរីវណ្ណថង​ បាន​ឈ្នះ​រង្វាន់​ ISI​ កន្លង​ទៅ​នេះ ​ក្រុម​គ្រួសារ​របស់​លោក​មាន​ជីវភាព​សមរម្យ​ជាង​មុន​ មិន​ថា​ការ​ហូបចុក​ រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។​ ពី​មុន​គឺ​ពឹង​តែ​មុខរបរ​ធ្វើ​ស្រែចម្ការ​ និង​រកស៊ី​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥលូវ​មាន​ចំណូល​បន្ថែម​ពី​កូន​ផង​ដែរ។​ ជា​ពិសេស​ទៀត​នោះ​មាន​កម្មវិធី​ប្រកួត​ជា​បន្តបន្ទាប់​ទៀត​ផង។​

លោក ឈុត សេរី ឪពុក

ចំណែក​រឿង​ល្អ​មួយ​ទៀត​នោះ​លោក​គ្រូ​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ នៅ​ក្នុង​ស្រុក​ភូមិ​ ឬ​នៅ​ឯ​ខេត្ត​តែងតែ​សរសើរ​ពី​សមត្ថភាព​របស់​ សេរីវណ្ណថង​ ហើយ​រាល់​កម្មវិធី​តូច​ធំ​គឺ​តែងតែ​មាន​មុខ​ជា​និច្ច​ បាន​ការ​ផ្ដល់​កិត្តិយស​ច្រើន​ជា​ខ្លាំង​ពី​ថ្នាក់​ដឹកនាំ​ និង​មហាជន​នានា។​

ឈិត សេរីវណ្ណថង ពេលឈ្នះពាន ISI

កីឡាករ​ ឈិត​ សេរីវណ្ណថង​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​រាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ជា​កូន​សិស្ស​ និង​ជា​កូន​បង្កើត​របស់​អតីត​អ្នក​ប្រដាល់​ជើង​ចាស់​ ឈុត​ សេរី។​ កីឡាករ​រូប​នេះ​ជា​ម្ចាស់​ពាន​រង្វាន់​ ISI​ ទម្ងន់​៥៧​គីឡូក្រាម​របស់​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់