• 2019-04-23 01:56:38
  • បាល់ទាត់

Chelsea លោត​ឡើង​លេខ​៤ ក្រោយ​ប្រកួត​ស្មើ​យប់​មិញ

  • 2019-04-23 01:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ​ Chelsea បាន​ហក់​ឡើង​លើ Arsenal ក្ដោប​តំណែង​លេខ​៤​ក្នុង​តារាង​ពិន្ទុ Premier League បន្ទាប​ពី​ពួក​គេ​ប្រកួត​ស្មើ​គ្នា​ជាមួយ Burnley ២-២ កាល​ពី​យប់​មិញ សប្ដាហ៍​ទី​៣៥។

Jeff Hendrick ជា​​អ្នក​រក​គ្រាប់​ទី​មួយ​ឲ្យ Burnley នាំ​មុខ​នាទី​ទី​៨ ប៉ុន្តែ​នៅ​៤​នាទី​បន្ទាប់​ខ្សែ​ N'Golo Kante បាន​តាម​ស្មើ​វិញ។ នាទី​១៤ Gonzalo Higuain បាន​រក​គ្រាប់​នាំ​មុខ​ឲ្យ Chelsea វិញ មុន​ពេល Ashley Barnes ស៊ុត​គ្រាប់​ចុងក្រោយ​ជួយ Burnley តាម​ស្មើ។

ចំពោះ​តំណែង​លេខ​៤​របស់ Chelsea ពេល​នេះ​ក៏​មិន​ទាន់​អាច​ឈរ​ជើង​ជាប់​នៅ​ឡើយ​ដែរ ប្រសិន​បើ Arsenal ឈ្នះ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ទល់​នឹង​ Wolverhamtop នោះ​ពួក​គេ​​​នឹង​ទម្លាក់​តោ​ខៀវ​ចុះ​វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់