• 2019-04-23 01:29:49
  • បាល់ទាត់

១​សន្លឹក ​បញ្ជាក់​ច្បាស់ បុរស​ស្មោះ​ស្នេហ៍ Messi ​មិន​ប្រែ​ចិត្ត​ពី​ប្រពន្ធ​ឡើយ​

  • 2019-04-23 01:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បាន​បង្ហោះ​រូប​១​សន្លឹក​ដែល​ថត​តាំង​ពី​ឆ្នាំ​១៩៩៨ មក គ្រា​ដែល​រូបគេ​មាន​វ័យ​ត្រឹម​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ។

Messi ​និង​ប្រពន្ធ Antonela Rocuzzo ​បាន​រៀបការ​នឹង​គ្នា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ​ដោយ​មាន​កូន​៣​នាក់​ហើយ គឺ Thiago, Mateo ​និង​ Ciro។ ​ប្ដី​ប្រពន្ធ​នេះ ​ស្រលាញ់​គ្នា​តាំង​ពី​តូច​មក ​ហើយ​ខាង​ស្រី​តែងតែ​នៅ​ក្បែរ​ខាង​ប្រុស​ជា​និច្ច ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ចំណែក​ឯ Messi ​វិញ ​បើ​ទោះ​ជា​ល្បី​លំដាប់​ពិភពលោក​យ៉ាង​ណា​ក្ដី ​ក៏​មិន​ដែល​ឃើញ​មាន​លួច​ទាក់ទង​ស្រី​ណា ​ឬ​ស្និទ្ធស្នាល​នឹង​ស្រី​ស្រស់​ណា​ម្នាក់​នៅ​ឡើយ​ទេ។

ដើម្បី​បញ្ជាក់​ថា​ស្នេហ៍​មិន​ប្រែ​ប្រួល​ឡើយ​ទោះ​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ​នោះ កីឡាករ Barcelona ​បាន​បង្ហោះ​រូប​១​សន្លឹក​កាល​ពី​អតីត​កាល​តាំង​ពី​ឆ្នាំ​១៩៩៨​មក ​ដើម្បី​រំលឹក​អនុស្សាវរីយ។ ​ការ​បង្ហោះ​១​សន្លឹក​នេះ​ហើយ ​ធ្វើ​ឱ្យ​គេ​សរសើរ​គ្រប់​គ្នា​ថា Messi ​នេះ ​ពិត​ជា​ស្មោះ​ស្នេហ៍​មែន ​ស្រលាញ់​១​នឹង​១​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់