• 2019-04-22 13:47:21
  • បាល់ទាត់

Sarri​ ថា​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UCL ស្រួល​ជាង​ឈ្នះ League Cup

  • 2019-04-22 13:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ការ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ UEFA Champions League ស្រួល​ជាង​ឈ្នះ​ពាន​ខារ៉ាបាវ ឬ League Cup។

លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន Daily Mirrorថា​៖ " Premier League ពិបាក​ណាស់។ ដើម្បី​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ League Cup បាន​ យើង​ត្រូវ​តែ​លេង​ប៉ះ​នឹង​ Liverpool បន្ទាប់​មក Tottenham Hotspur ហើយ​ប៉ះ​នឹង​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ វា​មាន​ភាព​ងាយ​ស្រួល​ជាង​ ពេល​យើង​ឡើង​ទៅ​ដល់​ វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ UEFA Champions League '' ។

ទោះ​ជា​យ៉ាង​ណា​ ក៏​លោក​មិន​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​លោក​បាន​ពោល​ដូច្នេះ​ឡើយ។

ក្រៅ​ពី​នេះ​ លោក​ក៏​បាន​និយាយ​ថា​ ក្នុង​ Europa League វា​មិន​មាន​ភាព​ងាយស្រួល​ទេ​ តែ​មនុស្ស​ភាគ​ច្រើន​ឲ្យ​តម្លៃ Champions League ជាង​។

ក្លឹប​ Chelsea នឹង​ត្រូវ​ប៉ះ​នឹង​ក្លឹប​អាល្លឺម៉ង់ Frankfurt នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ UEFA Europa League ដែល​នឹង​លេង​ក្នុង​ខែ​ឧសភា​នេះ៕

អាន​បន្ត៖

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម