• 2019-04-22 12:32:01
  • បាល់ទាត់

Klopp ថា​ Liverpool មិន​ទាន់​ខ្វល់ខ្វាយ​ពី​រឿង​ Barcelona ទេ

  • 2019-04-22 12:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​លើកឡើង​ថា​ លោក​ និង​កូន​ក្រុម​របស់​លោក​មិន​ទាន់​គិតគូរ​ពី​រឿង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ UEFA Champions Leagueប៉ះ​នឹង​ក្លឹប​ Barcelona ទេ​ តែ​កំពុង​គិត​គូរ​ពី​រឿង​ប៉ះ​នឹង​ក្លឹប​ Huddersfield Town ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ Manchester City យក​ពាន Premier League វិញ។

លោក​បាន​និយាយ​ថា​៖ " មាន​អ្នក​ខ្លះ​សួរ​សំណួរ​បែប​ឥត​ប្រយោជន៍​មក​ពួក​យើង​ថា​ តើ​ពួក​យើង​គិត​ពី​រឿង​ប៉ះ​ Barcelona ដែរ​ឬ​ទេ " ។

លោក​បាន​បន្ត​ថា​៖ " ពួក​យើង​នឹង​ផ្ដោត​ពេញ​ទំហឹង​ទៅ​លើ​ក្លឹប​ Huddersfield ហើយ​ក្រោយ​មក​សឹម​សម្រាក​ រួច​បាន​ត្រៀម​ខ្លួន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Liverpool នឹង​ប៉ះ​ក្លឹប​ Huddersfield នៅ​យប់​ថ្ងៃ​សុក្រ​ សប្ដាហ៍​នេះ ខណៈ​ក្លឹប Manchester City នឹង​ប៉ះ​ក្លឹប​រួម​ទីក្រុង​ Manchester United នៅ​យប់​ថ្ងៃ​ពុធ។

គិត​ត្រឹម​ពេល​នេះ​ដែរ​ Liverpool កំពុង​ឈរ​លេខ ១ លេង​បាន ៣៥​ប្រកួត និង​មាន ៨៨​ពិន្ទុ រីឯ​ក្លឹប​ Manchester City លេង​បាន ៣៤​ប្រកួត​ និង​មាន ៨៦​ពិន្ទុ៕

អាន​បន្ត៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់