• 2019-04-22 10:37:30
  • កីឡា​ផ្សេង​ៗ

ក្រសួង​អប់រំ​​ បើក​សិក្ខាសាលា​៣ថ្ងៃ​ ស្ដី​ពី​ផែនការ​ និង​ទ្រឹស្ដី​ដល់​គ្រូ​ជម្រើស​ជាតិ​ គ្រូ​ថ្នាល​

  • 2019-04-22 10:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បើក​សិក្ខាសាលា​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ស្ដី​អំពី​ការ​រៀបចំ​ផែនការ​ និង​ទ្រីស្ដី​អំពី​ការ​ហ្វឹកហាត់​នានា​ដល់​គ្រូ​ជម្រើស​ជាតិ​ក៏​ដូច​ជា​គ្រូ​ថ្នាល​ផង​ដែរ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់​ពហុកីឡាដ្ឋាន​ជាតិ។​

រូបភាពអគ្គនាយកដ្ឋានកីឡា

ឯកឧត្ដម​ ប៊ូ​ ជុំសេរី​ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា ​សិក្ខាសាលា​នេះ​គឺ​ជួយ​ពង្រឹង​ក៏​ដូច​ជា​បំប៉ន​ទៅ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ឬ​គ្រូ​ថ្នាល​ទាំង​អស់​ ឲ្យ​មាន​ចំណេះដឹង​បន្ថែម​ទៀត​ដើម្បី​បង្ហាត់​បង្រៀន​ដល់​កីឡាករ​ជម្រើស​ជាតិ​ទាំង​នោះ។​ វគ្គ​នេះ​មាន​សារសំខាន់​ណាស់​ សម្រាប់​សិក្ខាកាម​ចូលរួម​ ដូច្នេះ​អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ក្រេប​ជញ្ជក់​ឲ្យ​បាន​ល្អ​ ដើម្បី​ងាយ​ស្រួល​យក​ទៅ​បង្ហាត់បង្រៀន​ដល់​សិស្ស។​

រូបភាពអគ្គនាយកដ្ឋានកីឡា

ឯកឧត្ដម​ លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​បាន​រៀន​សូត្រ​នៅ​ពេល​នេះ​ សូម​គ្រូ​ៗ​ទាំង​អស់​យក​ទៅ​អនុវត្តន៍​ឲ្យ​បាន​ល្អ​ ដើម្បី​ឲ្យកីឡាករ​ទាំង​អស់​អនុវត្តន៍​តាម​ផែនការ​បាន​ត្រឹមត្រូវ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ឈាន​ឡើង​រហូត​អាច​ឈ្នះ​មេដាយ​នានា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ នៅ​ប្រទេស​ហ្វីលីពីន​នា​ចុង​ឆ្នាំ​នេះ។​

រូបភាពអគ្គនាយកដ្ឋានកីឡា

រំលឹក​ដែរ​ថា​ កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី​ការ​រៀបចំ​ផែនការ​ និង​ទ្រឹស្ដី​នេះ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២-២៤​ ខែ​មេសា​ ២០១៩។ ​សិក្ខាកាម​ចូលរួម​សរុប​ ១៦៥នាក់​ ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ គ្រូ​ជំនួយ​ មក​ពី​៣៨​សហព័ន្ធ​ និង​១០​នាក់​ជា​ក្រុម​គ្រូ​បង្វឹក​ជន​ពិការ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់