• 2019-04-22 08:15:22
  • បាល់ទាត់

Youngថា Man Utd ត្រៀម​រួចរាល់​ដើម្បី​បង្អាក់​ដំណើរ​លើក​ពាន​របស់ Man City

  • 2019-04-22 08:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 163

ចន្លោះមិនឃើញ

​ទោះ​បី​ទើប​បរាជ័យ​កាល​ពី​ពេល​ថ្មីៗ​ក្រោម​ថ្វី​ជើង​របស់ Everton តែ​ Aslhey Young បាន​លើក​ឡើង​ថា Manchester Unied នឹង​ត្រៀម​រួចរាល់​​សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុមរួម​ទីក្រុង Manchester City នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

បិសាច​ក្រហម​​រាសី​ហាក់​​ធ្លាក់​ចុះ​ខ្លាំង ដោយ​៨​ប្រកួត​ចុងក្រោយ​គិត​គ្រប់​កម្មវិធី​ពួក​គេ​ចាញ់​៦​ទៅ​ហើយ។ United ត្រូវ​ជួប​ឧបសគ្គ​​ជា​ច្រើន​ទៅ​មុខ​ទៀត​ ​ព្រោះ​ពីរ​ប្រកួត​បន្ទាប់​ជាប់​គ្នា​​ត្រូវ​ប៉ះ​ Man City និង​ក្រុម​ប្រជែង Top 4 Chelsea។ ២​ថ្ងៃ​​​ខាង​មុខ Man Utd ត្រូវ​បើក​កីឡាដ្ឋាន Old Trafford ប្រកួត Manchester Derby ប្រសិន​បើ​​ពួក​គេ​ឈ្នះ​ជា​ឱកាស​ល្អ សម្រាប់ Liverpool គ្រង​ពាន Premier League រដូវ​កាល​នេះ។

មុន​ការ​ប្រកួត​ទល់​នឹង City មក​ដល់​​​កីឡាករ​ជើង​ចាស់ Aslhey Young បាន​និយាយ​ថា៖ "ពួក​យើង​​ចង់​សុំទោស​ទៅ​កាន់​អ្នក​គាំទ្រ​ ហើយ​ពួក​យើង​នឹង​រឹងមាំ​​​នៅ​ប្រកួត​នៅ​ពុធ Manchester Derby។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ពួក​យើង​​នឹង​ត្រៀម​រួចរាល់"។ Man Utd ប្រសិន​បើ​​ចាញ់​ការ​ប្រកួត​ នោះ​ឱកាស​ដណ្ដើម​ Top អាច​នឹង​យ៉ាប់៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់