• 2019-04-22 02:20:52
  • បាល់ទាត់

Zidane ៖ Benzema ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​៩ ​ល្អ​ជាង​គេ​លើ​លោក​

  • 2019-04-22 02:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​ចាត់​ទុក​ Karim Benzema ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​៩​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ ​ក្រោយ​ពី​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​យប់មិញ​។

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Athletic Bilbao ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​។ ​៣​គ្រាប់​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​បារាំង​រក​បាន​២១​គ្រាប់​ហើយ ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្រោម Messi ​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ La Liga ។

លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ស្រលាញ់ Benzema ​តាំង​ពី​ដើម​មក​នោះ បាន​និយាយ​ថា​៖ “ខ្ញុំ​ដឹង​ថា​គាត់​ជា​កីឡាករ​យ៉ាង​មិច ​ហើយ​អ្នក​គ្រប់​គ្នា​ក៏​ដឹង​ដែរ។ ​គ្រាប់​បាល់​ដែល​គាត់​រក​បាន​គឺ​មិន​គួរ​ឱ្យ​ជឿ​ទេ។ ខ្ញុំ​គាំទ្រ​គាត់ អ្វី​ដែល​គាត់​ធ្វើ ​និង​ទឹកចិត្ត​ស្រលាញ់​ក្រុម។ អ្នក​គ្រប់​គ្នា​អាច​គិត​យ៉ាង​មិច​ក៏​បាន ប៉ុន្តែ​សម្រាប់​ខ្ញុំ Benzema ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​៩ ​ល្អ​បំផុត​នៅ​លើ​លោក​នេះ”៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់