• 2019-04-22 02:12:25
  • បាល់ទាត់

Mbappe ធ្វើ​បាន Hat-Trick ជួយ​ PSG ឈ្នះ​លើក​ពាន Ligue 1 ២​រដូវ​កាល​ជាប់​គ្នា

  • 2019-04-22 02:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​ក្លាយ​​ម្ចាស់​ជើង​ឯក Ligue 1 កាល​ពី​យប់​មិញ ក្រោយ​យក​ឈ្នះ​លើ​ Monaco ៣-១ ខណៈ​ការ​ប្រកួត​ក្នុង​លីគ​នៅ​សល់​៥​ប្រកួត​ទៀត​ឯណោះ។

តាម​ពិត​ទៅ PSG បាន​គ្រង​ជា​ម្ចាស់​ពាន​តាំងតែ​មិន​ទាន់​​លេង​ប្រកួត​នេះ ដោយ​សារ​តែ Lille បាន​ប្រកួត​ស្មើ​នៅ​យប់​ជាមួយ​គ្នា ធ្វើ​ឲ្យ​ពួក​គេ​​ដាច់​ពិន្ទុ​តែ​ម្ដង។ ៣​គ្រាប់​របស់ PSG ធ្វើ​បាន​ដោយ​ Kylian Mbappe ទាំង​៣​គ្រាប់ ឯ Aleksandr Golovin ជា​អ្នក​រក​គ្រាប់​ឲ្យ Monaco។

ក្នុង​ការ​ប្រកួត​នេះ​អាវ​របស់​​កីឡាករ​ PSG ទាំង​អស់​បាន​ប្ដូរ​ឈ្មោះ​ដាក់ “Notre Dame” ទាំង​អស់​ដើម្បី​រឭក​ដល់​​វិហារ​សាសនា​គ្រឹះ​​មួយ​នេះ​ដែល​បាន​ឆាប់​ឆេះ​កាល​ពី​សប្ដាហ៍​មុន ហើយ Neymar ក៏​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ចាំង​ពី​របួស​កាល​ពី​ខែ​មករា៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់