• 2019-04-21 09:53:37
  • បាល់ទាត់

Ronaldo ជាកីឡាករទី១​ឈ្នះលីគ​អង់គ្លេស អេស្ប៉ាញ អ៉ីតាលី និង​ឆ្លៀត​​បញ្ឈឺ Messi

  • 2019-04-21 09:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យ​ជម្នះ ២-១ លើ​ក្រុម Fiorentina កាល​ពី​យប់​មិញ មានន័យ​ថា Juventus ឈ្នះ​ពាន​ ៨ សម័យ​កាល​ជាប់ៗ​គ្នា ហើយ Ronaldo បានឈ្នះ​ពាន Premier League, La Liga និង ចុង​ក្រោយ​នៅ លីគអ៊ីតាលី Serie A។

តារា​ឆ្នើម​វ័យ​៣៤​ឆ្នាំ​បាន​និយាយ​ថា "១០០០%” (មួយ​ពាន់​ភាគ​រយ) ខ្លួន​នឹង​បន្ត​ស្នាក់​នៅ Juventus នា​រដូវ​កាល​ក្រោយ។

ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​ក៏​មិន​ភ្លេច​រំលឹក​​ពី​មិត្ត​គូប្រជែង​នៅ​អេស្ប៉ាញ​ Lionel Messi ដែល​ទំនង​ជា​នឹង​​ចំណាយ​ពេល​ពេញ​មួយ​អាជីព​របស់​គេ​នៅ Barcelona។ Ronaldo និយាយ​ថា "ខ្ញុំ​បាន​លេង​នៅ​ក្នុង​ប្រទេស​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ និង សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ​ ខណៈ Messi នៅ​តែ​ក្នុង​ប្រទេស​អេស្ប៉ាញ"។

"គាត់ [Messi] ​ប្រហែល​ជា​ត្រូវ​ការ​ខ្ញុំ​ទៀត សម្រាប់​ខ្ញុំ​ជីវិត​គឺ​ជា​ការ​ប្រកួតប្រជែង។ ហើយ​ខ្ញុំ​ចូលចិត្ត​វា ខ្ញុំ​ចង់​ធ្វើ​ឱ្យ​មនុស្ស​សប្បាយ​រីករាយ" ។

ប៉ុន្តែ Zlatan Ibrahimovic បាន​ស៊កសៀត​ដាក់​អតីត​កីឡាករ Real Madrid វិញ​ថា "Ronaldo និយាយ​ថា​គាត់​ចូលចិត្ត​ប្រកួតប្រជែង ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ​ក្លឹប​ដែល​បិទភ្នែក​ក៏​អាច​ឈ្នះ​ពាន​ក្របខ័ណ្ឌ Serie A”។

“ហេតុ​អ្វី​បាន​ជា​ពីរ​បី​ឆ្នាំ​មុន ​គាត់​មិន​ទៅ​ជ្រើស​យក​ក្លឹប​នៅ​លីគ​ទី​២​ហើយ​ជួយ​ក្លឹប​ហ្នឹង​ឲ្យ​បាន​ឡើង​មក​លេង​នៅ​លីគ​កំពូល​ទៅ?។ ទៅ​ Juventus មិន​មែន​ជា​កន្លែង​ដែល​ប្រកួតប្រជែង​ទេ"។

Juventus អាច​លើក​ពាន​មុន​ចប់​រដូវ​កាល​ និង មាន​២០​ពិន្ទុ​​ច្រើន​ជាង​ក្រុម​លេខ​២ និង​ជា​​ពាន​លើក​ទី​៣៥​របស់​ក្រុម​សេះ​បង្កង់​នៅ​ក្របខ័ណ្ឌ Serie A៕

អាន៖ Pele ថា​កុំ​យក​ Messi ប្រៀបនឹង​រូប​លោក ហើយ​ថា Messi ​ជា​កីឡាករ​ជើង​ម្ខាង

អាន៖ Emperor's Cup របស់​ជប៉ុន​ស្រដៀង​ FA Cup តែ​ពិសេស​បំផុត​​មិនមានពានណាដូច

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់