• 2019-04-20 02:36:28
  • បាល់ទាត់

Man Utd បើក​ផ្លូវ​ដាក់​លក់ Lukaku ក្លឹប​ណា​ចាប់​អារម្មណ៍​អាច​ទិញ​បាន

  • 2019-04-20 02:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United នឹង​​លក់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក្នុង​រដូវ​ក្ដៅ​នេះ​ ប្រសិន​​ពួក​គេ​រក​បាន​ក្លឹប​​ណា​មួយ​ដែល​ផ្ដល់​តម្លៃ​ព្រមព្រៀង​គ្នា​លើ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក។

Lukaku​ ចូលរួម​ជាមួយ United ពី​ក្លឹប​ Everton កាល​ពី​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​៧៥​លាន​ផោន និង​សល់​កុងត្រា​រយៈពេល​៣​ឆ្នាំ​​នៅ​កីឡដ្ឋាន Old Trafford។​ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ត្រូវ​បាន​ជំនួស​កន្លែង​នៅ​តំបន់​ប្រយុទ្ធ​ដោយ​កីឡាករ​អង់គ្លេស Marcus Rashford ជា​ជម្រើស​ដំបូង មូលហេតុ​ដោយ​សារ​គេ​ល្បឿន​យឺត​ដែល​មិនមែន​ជា​បច្ចេកទេស​ដែល Ole Gunnar Solskjaer ចង់​បាន។

United ចង់​បាន​តម្លៃ​ខ្លួន​ចំណេញ​លើ​​តម្លៃ​ខ្លួន​ចាស់​របស់ Lukaku ដែល​រក​បាន​៤២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៩៣​ប្រកួត។ នេះ​ក៏​ជា​ហេតុផល​ពិបាក​ក្នុង​ការ​រក​ក្លឹប​ទិញ Lukaku។ ក្លឹប​​កំពូល​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ត្រូវ​បាន​​គេ​ដឹង​ថា​ត្រូវ​បាន​ទាក់ទង​ពី​តំណាង​របស់​កីឡាករ ហើយ​ការ​ផ្ទេរ​អាច​ទៅ​អេស្ប៉ាញ​​ឬ​អ៊ីតាលី៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់