• 2019-04-19 13:34:26
  • បាល់ទាត់

គ្រូ​ Juventus ថា​ Ronaldo មិន​ធានា​ឲ្យ​ក្លឹប​ឈ្នះ Champions League ទេ

  • 2019-04-19 13:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បង្គោល​ក្លឹប​ Juventus លោក Massimiliano Allegri បាន​ប្រាប់​ក្នុង​សន្និសីទ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo មិន​អាច​ធានា​ឲ្យ​ក្លឹប​ឈ្នះ​ពាន UEFA Champions League ទេ តែ​កីឡាករ​រូប​នេះ​ជា​អនាគត​របស់​ក្លឹប​ Juventus។

លោក​បាន​និយាយ​ថា៖ " Champions League ត្រូវ​បាន​បញ្ចប់​ ហើយ​លទ្ធផល​គឺ​យើង​បាន​ធ្លាក់​។ Ronaldo និង​ក្រុម​ទាំង​មូល​ មិន​ធានា​បាន​ពាន​នេះ​ទេ​។ ក្នុង​បាល់ទាត់​មាន​កត្តា​ច្រើន​ណាស់ " ។

លោក​បាន​បន្ត​ថា​៖ " Ronaldo ជា​អនាគត​របស់​ Juventus។ គេ​បាន​ជួយ​ក្លឹប​ច្រើន​ណាស់​ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​បន្ត​បែប​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ។ ការ​ដែល​ធ្លាក់​ចេញ​ពី Champions League ធ្វើ​ឲ្យ​រូប​គេ​ខកចិត្ត​ តែ​គេ​នៅ​អត់ធ្មត់​ដូច​កីឡាករ​ដទៃ​ទៀត​ដែរ " ។

តាំង​ពី​មក​ក្លឹប​ Juventus ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤​ឆ្នាំ​រូប​នេះ​ រក​បាន ២៦​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៨​លើក​គ្រប់​កម្មវិធី​របស់​ក្លឹប​៕

អាន​បន្ត៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់