• 2019-04-19 07:05:00
  • ប្រវត្តិ​​

លំអិត​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Europa League

  • 2019-04-19 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 45

ចន្លោះមិនឃើញ

ក្រោយ​ធ្វើការ​ប្រកួត​តាំង​ពី​វគ្គ​ជម្រុះ​ រហូត​ដល់​វគ្គ​៨​ក្រុម​អស់​ពេល​ជា​ច្រើន​ខែ​ ទី​បំផុត​៤​ក្រុម​ចុង​ក្រោយ​ដែល​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Europa League គឺ​មាន​ Arsenal, Chelsea, Frankfurt និង​ Valencia។

កាល​បរិច្ឆេទ​​ការ​ប្រកួត​វគ្គ​១/២​ ឬ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​រវាង​ Arsenal v Valencia គឺ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ និង​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ឧសភា ឆ្នាំ​២០១៩។​ មួយ​គូ​ទៀត​គឺ​ Frankfurt v Chelsea នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ ហើយ​​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៩។ ពេល​វេលា​ប្រកួត​សុទ្ធតែ​ធ្វើ​ឡើង​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​ទាំង​អស់។​

ព័ត៌មាន​លំអិត​ពី​ក្រុម​នីមួយៗ

Arsenal (អង់គ្លេស)

  • ឈរ​លេខ​១០​ក្នុង​តារាង​ UEFA។

  • លទ្ធផល​ប្រកួត​កម្មវិធី​នេះ​គឺ​ឈ្នះ​៩ ស្មើ​១​ និង​ចាញ់​២ ស៊ុត​ចូល​២២​ និង​របូត​៦​។

  • បាន​ទម្លាក់​ BATE Borisov ៣-១, Rennes ៤-៣ និង​ Napoli ៣-០ សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង។​

  • កាល​ពី​រដូវ​កាល​មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Europa League។

  • មិន​ធ្លាប់​លើក​ពាន​នេះ​ទេ​ពី​មុន​មក តែ​បាន​រង​ជើង​ឯក​ម្ដង​កាល​ពី​ឆ្នាំ​២០០០។​

Chelsea (អង់គ្លេស​)

  • ឈរ​លេខ​១៦​​ក្នុង​តារាង​ UEFA។

  • លទ្ធផល​ប្រកួត​កម្មវិធី​នេះ​គឺ​ឈ្នះ​១១ ស្មើ​១​ និង​ចាញ់​០ ស៊ុត​ចូល​៣០​ និង​របូត​៧​។

  • បាន​ទម្លាក់​ Malmö ៥-១, Dynamo Kyiv៨-០ និង​ Slavia Praha ៥-៣ សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង។

  • កាល​ពី​រដូវ​កាល​មុន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League។​

  • ធ្លាប់​លើក​ពាន​ Europa League ម្ដង​កាល​ពី​ឆ្នាំ​២០១៣។​

Valencia (អេស្ប៉ាញ​)

  • ឈរ​លេខ​៤៣​​ក្នុង​តារាង​ UEFA។​

  • លទ្ធផល​ប្រកួត​កម្មវិធី​នេះ​គឺ​ឈ្នះ​៥ ស្មើ​១​ និង​ចាញ់​០ ស៊ុត​ចូល​១១ និង​របូត​៣​។

  • បាន​ទម្លាក់​ Celtic ៣-០, Krasnodar៣-២ និង​ Villarreal ៥-១ សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង។

  • កាល​ពី​រដូវ​កាល​គ្មាន​កៅអី​លេង​ពាន​ទ្វីប​អឺរ៉ុប​នោះ​ទេ។

  • ធ្លាប់​ឈ្នះ​ពាន​ UEFA Cup/UEFA Europa League ១​ដង​កាល​ពី​ឆ្នាំ ២០០៤។​​

Frankfurt (អាល្លឺម៉ង់​)

  • ឈរ​លេខ​៧៧​​ក្នុង​តារាង​ UEFA។

  • លទ្ធផល​ប្រកួត​កម្មវិធី​នេះ​គឺ​ឈ្នះ​៩ ស្មើ​២​ និង​ចាញ់​១ ស៊ុត​ចូល​២៨ និង​របូត​១២​​។

  • បាន​ទម្លាក់​ Shakhtar Donetsk ៦-៣, Internazionale១-០ និង​ Benfica ៤-៤ (ឈ្នះ​គ្រាប់​ក្រៅ​ដី) សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង។

  • កាល​ពី​រដូវ​កាល​គ្មាន​កៅអី​លេង​ពាន​ទ្វីប​អឺរ៉ុប​នោះ​ទេ។

  • ធ្លាប់​ឈ្នះ​ពាន​ UEFA Cup/UEFA Europa League ១​ដង​កាល​ពី​ឆ្នាំ ១៩៨០​៕ ​​

ប្រភព៖ UEFA ប្រែសម្រួល៖ រ័ត្ន

មតិយោបល់