• 2019-04-19 02:20:10
  • ព័ត៌មាន

Milner មិន​សង្ឃឹម​​ Spurs ទប់​ Man City ជាប់​នៅ​ Premier League

  • 2019-04-19 02:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Milner ជឿជាក់​ថា​ Manchester City នឹង​លេង​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​ពេល​ប៉ះ​ Tottenham Hotspur នៅ​ Premier League ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។

ការ​គិត​ដូច្នេះ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ដោយ​សារ​ Tottenham ទើប​តែ​ទម្លាក់​ City យ៉ាង​ឈឺចាប់​ចេញ​ពី UEFA Champions League ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដោយ​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៤-៤ តែ​ Tottenham ត្រូវ​ឡើង​ដោយ​សារ​បាល់​ចំណេញ​ក្រៅ​ដី​៣​គ្រាប់។

នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៣​ហើយ​របស់​ក្រុម​ទាំង​ពីរ​ដោយ​លើក​ទី​មួយ​ Spurs បាន​យក​ឈ្នះ​ ១-០ នៅ​ Champions League និង​លើក​ទី​២​នៅ​ពាន​ដដែល​ពួកគេ​ចាញ់​ ៣-៤​ ប៉ុន្តែ​បាន​ឡើង​ទី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ បើ​សិន​ចាញ់​ Spurs នៅ​ Premier League ក្រុម​ Man City អាច​នឹង​អស់​ពាន​ព្រោះ​ Liverpool កំពុង​ប្រដេញ​ពិន្ទុ​កៀក​មែន​ទែន។​

"ពួកគេ​គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ City នឹង​លេង​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ចុង​សប្ដាហ៍​នេះ។​ ជា​ការ​ពិត​ ពួកគេ​បាន​ខកចិត្ត​ម្ដង​រួច​ទៅ​ហើយ​ ដូច្នេះ​កីឡាករ​ទាំង​អស់​នឹង​ប្រឹងប្រែង​ខ្លាំង​បំផុត​សម្រាប់​ប្រកួត​ដែល​នៅ​សល់​។ យ៉ាង​ណា​ Spurs ក៏​នឹង​ប្រឹងប្រែង​ដែរ​ដើម្បី​កៅអី Top 4។​ ពួក​យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា"។ Milner និយាយ៕

ប្រភព៖ Goal ប្រែសម្រួល៖ រ័ត្ន

មតិយោបល់