• 2019-04-18 12:30:43
  • ប្រវត្តិ​​

កីឡាករ​ ៥​រូប​ដែល​រក​បាន Hat-Trick ក្នុង​វ័យ​ក្មេង​បំផុតនៅ​ UEL

  • 2019-04-18 12:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ ជា​កីឡាករ​ទាំង​ ៥​រូប​ ដែល​រក​បាន​ Hat-Trick ឬ​ស៊ុត​បាន​ ៣​គ្រាប់​ក្នុង​មួយ​ប្រកួត​នៃ​ក្របខ័ណ្ឌ​ UEFA Europa League នៅ​វ័យ​ក្មេង​បំផុត៖

៥. Romelu Lukaku៖ ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Manchester United រូប​នេះ​រក​បាន​ Hat-Trick ក្នុង​អាយុ ២១​ឆ្នាំ ៩​ខែ កាល​ពី​រូប​គេ​លេង​ឲ្យ Evertonក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​អ៊ីស្រាអែល Young Boy កាល​ពី​ឆ្នាំ២០១៥។

៤. Harry Kane៖ ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Tottenham Hotspur រូប​នេះ​រក​បាន​ Hat-Trick ក្នុង​អាយុ ២១​ឆ្នាំ ២​ខែ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ក្រិក Asteras Tripoli កាល​ឆ្នាំ២០១៤។

៣. Paco Alacer៖ ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Borussia Dortmund រូប​នេះ​រក​បាន​ Hat-Trick ក្នុង​អាយុ ២០​ឆ្នាំ ៧​ខែ កាល​ពី​រូប​គេ​លេង​ឲ្យ Valenciaក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Basel កាល​ពី​ឆ្នាំ២០១៤។

២. Marco Pjaca៖ ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Fiorentina រូប​នេះ​រក​បាន​ Hat-Trick ក្នុង​អាយុ ១៩​ឆ្នាំ ៧​ខែ កាល​ពី​រូប​គេ​លេង​ឲ្យ Dinamo Zagrebក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Celtic កាល​ពី​ឆ្នាំ២០១៤។

១. Joao Felix៖ ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Benfica រូប​នេះ​រក​បាន​ Hat-Trick ក្នុង​អាយុ ១៩​ឆ្នាំ ៥​ខែ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​អាល្លឺម៉ង់ Eintracht Frankfurt កាល​ពី​ខែ​មេសា ឆ្នាំ២០១៩៕

អាន​បន្ត៖

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

Spurs នៅ​តែ​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​គេ​លើ​លោក ទោះ​ជា​ជះ​លុយ​យ៉ាង​ច្រើន​លើ​ស្តាត​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់