• 2019-04-22 23:25:00
  • ប្រវត្តិ​​

ប្រវត្តិពាន President's Cup​ ដែលបាល់ទាត់ខ្មែរធ្លាប់ជាជើងឯករួមជាមួយភូមា​

  • 2019-04-22 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

ពាន​រង្វាន់​ President's Cup ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧១​​ដែល​រៀប​ចំ​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដើម្បី​បង្កើន​គុណភាព​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង​​ដែល​ក្រុម​ជម្រើស​ជាតិ​នៅ​អាស៊ី និង​មួយ​ចំនួន​មក​ពី​ក្រៅ​អាស៊ី​ចូល​រួម​ប្រកួត។

យ៉ាង​ណា​​ឈ្មោះ​ផ្លូវ​ការ​ត្រូវ​បាន​​ផ្លាស់​ប្តូរ​៤​ដង​គឺ​​លើក​ទី​១​ ពី​ឆ្នាំ​១៩៧១-១៩៧៥​​ ប្រើ​ឈ្មោះ​ Park's Cup Asia Football Championship។ លើក​ទី​​២​​​ ប្រើ​ឈ្មោះ​ President Park's Cup International Football Championship ​ឆ្នាំ​១៩៧៦​-១៩៧៩​​​។ លើក​ទី​៣​ ប្រើ​​ឈ្មោះ​ President's Cup ពី​ឆ្នាំ​១៩៨០​-១៩៩៣​ និង​ចុង​ក្រោយ​ប្រើ​ឈ្មោះ​​ Korea Cup ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​១៩៩៩​​ដែល​ជា​ឆ្នាំ​ចុង​​ក្រោយ​ឈប់​រៀប​ចំ​ការ​ប្រកួត។

ក្រុម​បាល់ទាត់​កម្ពុជា​សម័យកាល​១៩៦០​ទៅ​១៩៧០

ក្នុង​ប្រវត្តិ​នេះ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​ជា​បេក្ខភាព​ដ៏​ខ្លាំង​មួយ​ដែល​ចូល​រួម​ប្រកួត​​៤​ដង​គឺ​ឆ្នាំ​១៩៧១​ដល់​១៩៧៤។ ចាប់​ពី​ឆ្នាំ​​១៩៧៥​មក​ កម្ពុជា​មិន​បាន​ចូល​រួម​ប្រកួត​ទេ​ដោយ​សារ​​កម្ពុជា​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​ធ្លាក់​ដល់​កម្រិត​សូន្យ។

កម្ពុជា​ និង​មីយ៉ាន់ម៉ា (ភូមា) ជា​ជើង​ឯក​រួម​គ្នា​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​ក្លាយ​ជា​ជើង​ឯក​រួម​ជា​មួយ​​​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​​១៩៧៣​​ដែល​ជា​សម័យ​កាល​ក្រុម​បាល់ទាត់​កម្ពុជា​ខ្លាំង​មុន​ពេល​សម័យ​ខ្មៅ​ងងឹត​ខ្មែរ​ក្រហម​មក​ដល់។​

  • លទ្ធផល​នៃ​ការ​ប្រកួត​នៅ​ពេល​នោះ

ពូល​ A៖ កូរ៉េ​ខាង​ត្បូង​ កម្ពុជា​ ឥណ្ឌូណេស៊ី​

  • ទី​២២ តុលា៖ កូរ៉េ​ខាង​ត្បូង​ ៦-០ កម្ពុជា​
  • ទី​២៤ តុលា៖ កូរ៉េ​ខាង​ត្បូង​ ៣-១​ ​ឥណ្ឌូណេស៊ី​
  • ទី​២៦ តុលា៖ កម្ពុជា​ ៣-២ ​ឥណ្ឌូណេស៊ី

តារាង​ពិន្ទុ​ពូល A

  • កូរ៉េ​ខាង​ត្បូង​ មាន​៤​ពិន្ទុ​
  • កម្ពុជា មាន​២​ពិន្ទុ​
  • ​ឥណ្ឌូណេស៊ី​ មាន​សូន្យ​ពិន្ទុ​

ពូល​ B៖ ភូមា​ ម៉ាឡេស៊ី​ ថៃ

  • ទី​២២ តុលា៖ ភូមា ២-២ ថៃ​
  • ទី​២៤ តុលា៖ ម៉ាឡេស៊ី​ ភូមា​
  • ទី​២៦ តុលា៖ ម៉ាឡេស៊ី​ ៣-១ ថៃ

តារាង​ពិន្ទុ​ពូល B

  • ម៉ាឡេស៊ី​ មាន​​៤​ពិន្ទុ​
  • ភូមា​ មាន​១​ពិន្ទុ​
  • ថៃ មាន​១​ពិន្ទុ​

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ទី​២៨​ តុលា ឆ្នាំ​១៩៧៣ កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ ២-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​​ក្រុម​ជម្រើស​ជាតិ​​មីយ៉ាន់ម៉ា​ដែល​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល​ ១-០។

ថ្ងៃ​ទី​​៣០​ ខែ​តុលា ឆ្នាំ​១៩៧៣​ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើង​ឯក​រវាង​​កម្ពុជា​ និង​​មីយ៉ាន់ម៉ា​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ០-០ ដែល​ត្រូវ​បាន​ក្លាយ​ជា​ជើង​ឯក​រួម​គ្នា​ពោល​គឺ​គ្មាន​ចំណាត់​ថ្នាក់​ជើង​ឯក​រង​ទេ។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ឆ្នាំ​នោះ​បាន​ទៅ​កូរ៉េ​ខាង​ត្បូង​ ដែល​ឈ្នះ​ ម៉ាឡេស៊ី​​ ២-០។

ក្រុម​ជើង​ឯក​ និង​ជើង​ឯក​រង​​ពី​ឆ្នាំ​១៩៧១​ដល់​​១៩៩៩​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់