• 2019-04-18 08:06:44
  • ប្រដាល់

អេលីត​ ប៊ុនសិទ្ធិ​ ស្រឡាញ់​រៀមច្បង​ កែវ​ រំចង់​ ត្រង់​ចិត្ត​មិន​ចេះ​ខ្លាច​គេ​តែ​ម្ដង​

  • 2019-04-18 08:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ​ អេលីត​ ប៊ុនសិទ្ធិ ថា​កីឡាករ​រៀមច្បង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​​ពេញ​ចិត្ត​ជើង​ខ្លាំង​ កែវ​ រំចង់​ ជាង​គេ​ ហើយ​ចំណុច​ពិសេស​ដែល​ពេញ​ចិត្ត​បំផុត​នោះ​គឺ​ចិត្ត​មោះមុត​វ៉ៃ​ដោយ​មិន​ខ្លាច​នេះ​ឯង។​

អេលីត ប៊ុនសិទ្ធិ ក្រហម

ប៊ុនសិទ្ធិ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ព្យាយាម​វ៉ៃ​តាម​រៀមច្បង​ កែវ​ រំចង់​ គឺ​ដើរ​ចូល​ដោយ​មិន​ចេះ​ខ្លាច​ដៃគូ​ វ៉ៃ​មិន​ដក​ថយ​ ហើយ​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​នឹង​ល្អ​ដូច​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​រូប​នេះ​ផង​ដែរ។​ អ្នក​ស្នង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ស្នៀត​មួយ​ចំនួន​ដូច​ជា​កែង​ គឺ​ធ្វើ​បាន​ល្អ​ខ្លះៗ​ហើយ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ប្ដេជ្ញា​នឹង​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​បំពេញ​ក្ដី​ស្រម៉ៃ​នេះ។​

អេលីត ប៊ុនសិទ្ធិ ក្រហម

អេលីត​ ប៊ុនសិទ្ធិ​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ឆ្មា​ស​សែន​សុខ​ និង​ជា​កូន​សិស្ស​លោក​គ្រូ​ ស៊ន​ អេលីត​ និង​ជា​បេក្ខភាព​ទើប​នឹង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម។​ កីឡាករ​រូប​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​២-៣​ឆ្នាំ​មក​ហើយ៕​

](http://news.sabay.com.kh/article/1135243#utm_campaign=onpage)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់