- 2019-04-18 23:18:00
- ប្រវត្តិ
កម្ពុជាបានលេខ២ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថានឆ្នាំ១៩៦៧ជម្រុះAFC Asian Cup
- 2019-04-18 23:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាបានលេខ២ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថានឆ្នាំ១៩៦៧ជម្រុះAFC Asian Cup
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថាននឹងប៉ះនាខែមិថុនាខាងមុខនេះក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកពិភពលោក FIFA World Cup 2022 និង 2023 AFC Asian Cup ជុំទី១ប្រចាំតំបន់អាស៊ីដើម្បីស្វែងរកក្រុមឡើងទៅវគ្គជម្រុះជុំទី២។
បើក្រឡេកមើលប្រវត្តិក្រុមទាំងពីរឃើញថា កម្របានជួបគ្នាណាស់ក្នុងការប្រកួតផ្លូវការ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា១ដងក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Qualification 1967។ ការប្រកួតវគ្គជម្រុះនេះធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាដែលធ្វើម្ចាស់ផ្ទះសម្រាប់តំបន់ Western Zone 2 ដែលមានប្រទេសមីយ៉ាន់ម៉ា កម្ពុជា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។
ឆ្លងកាត់៣ប្រកួតប្រចាំតំបន់នេះ ក្រុមជម្រើសជាតិកម្ពុជាដែលពេលនោះជា សាធារណរដ្ឋខ្មែរមាន៤ពិន្ទុពីការប្រកួតឈ្នះ២ និងចាញ់១។ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជាបានយកឈ្នះប៉ាគីស្ថានដោយលទ្ធផល ១-០ ប៉ុន្តែ៣ថ្ងៃក្រោយមកកម្ពុជាបានចាញ់ម្ចាស់ផ្ទះភូមា ១-០ ខណៈការប្រកួតបញ្ចប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជាបានយកឈ្នះឥណ្ឌាដោយលទ្ធផល ៣-១។
សូមបញ្ជាក់ថា ការប្រកួតពេលនោះ ឈ្នះមួយប្រកួតទទួលបាន២ពិន្ទុ ស្មើទទួលបាន១ពិន្ទុ ដូច្នេះកម្ពុជាស្ថិតបញ្ចប់វគ្គជម្រុះដោយស្ថិតនៅចំណាត់ថ្នាក់លេខ២ដោយមាន៤ពិន្ទុ ខណៈម្ចាស់ផ្ទះភូមាបាន៦ពិន្ទុពេញពីការឈ្នះទាំង៣ប្រកួតស្ថិតនៅលេខ១បានឡើងទៅជុំផ្តាច់ព្រ័ត្រដែលបានក្លាយជាជើងឯករង AFC Asian Cup ហើយប៉ាគីស្ថាន និងឥណ្ឌាបាន១ពិន្ទុដូចគ្នា។
ពេលនោះកាសែត The Straits Times ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៦៧ដែលដាក់ចំណងជើងថា កម្ពុជាបង្ហាញភាពខ្លាំងយកឈ្នះឥណ្ឌា។ ៣គ្រាប់ដែលកម្ពុជាយកឈ្នះឥណ្ឌាដោយលទ្ធផល ៣-១ គឺកីឡាករ ស៊ី ចេងអៀង តែតចូលទីបានសម្រេចគ្រាប់ទី១នៅនាទីទី៣៥ដែលជាការបញ្ជូនបាល់ដ៏ល្អរបស់វីរបុរសកម្ពុជា ប៉ែន ផាត។
ចូលវគ្គទី២ កីឡាករកម្ពុជា សៀង ធារ៉ា ស៊ុតបាន២គ្រាប់ដើម្បីនាំមុខ ៣-០ ដោយនៅនាទី៥៧រកបាន១គ្រាប់ និងនាទី៦០បាន១គ្រាប់ទៀត។ យ៉ាងណានៅចុងម៉ោង ឥណ្ឌារកបាន១គ្រាប់ដោយកីឡាករ Kannan។
ការប្រកួតជើងទី១ នឹងធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញដើម្បីទទួលស្វាគមន៍ប៉ាគីស្ថាន ហើយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថានទទួលកម្ពុជាវិញក្នុងជើងទី២នៃយុទ្ធនាការជម្រុះជើងឯកពិភពលោក FIFA World Cup 2022 និង 2023 AFC Asian Cup ជុំទី១ប្រចាំតំបន់អាស៊ី៕